លោក​ ឆាយ​ ម៉ាទីណាល់​ អភិបាល​រងខេត្ត​ បាត់ដំបង​ បានរងការចោទប្រកាន់​ពីសំណាក់​ ប្រជាពលរដ្ឋ​ថា​ បាន​បោះ​បង្គោល​ព្រំដី​រំលោភ​លេីផ្លូវ​សាធារណៈ​ ស្ថិតនៅ​ ឃុំ​ ជ្រៃ​ ស្រុក​ ថ្មគោល​ ខេត្ត​ បាត់ដំបង​

តាមរយៈ​រូបភាព​ដែល​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នៅថ្ងៃនេះ​ មហាជន​បាន​រិះ​គន់​ថា​ លោក​ ឆាយ​ ម៉ាទីណាល់​ ជា​អភិបាល​រងខេត្ត​ មិនគួរធ្វេី​គំរូ​អាក្រក់​បែបនេះទេ​ បេីទោះជាដី​ដែល​លោក​ បោះបង្គោល​នោះ​ជាដី​កម្មសិទ្ធិ​មាន​ប័ណ្ណ​ត្រឹមត្រូវ​ក៏ដោយ​ ។  

Banner Sidebar 1 – ទឹកលាងដៃ

ពាក់ព័ន្ធ​នឹង​ការរិះគន់​នេះ​លោក​ ឆាយ​ ម៉ាទីណាល់​ បានបំភ្លឺថា​ មាន​ក្រុមហ៊ុន​របស់​ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់​ដំបង​ដែល​រកស៊ី​ពុះដីឡូត៍លក់​ជាអ្នក​ឈូសឆាយ​ផ្លូវ​រំលោភ​ចូលដីកម្មសិទ្ធិ​របស់​គាត់​ ។  ដីរបស់​គាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ តាំងពី​ជំនាន់​ លោក​ ងួន​ រតនៈ​ នៅ​ជា​ប្រធានមន្ទីរ​សូរិយោដី​ខេត្ត​បាត់ដំបង​មកម្ល៉េះ​ ។

 

លោក​ អភិបាល​រងខេត្ត​រូបនេះ​ បាន​បញ្ជាក់​បន្ថែម​ថា​ គ្រួសារ​លោករងនូវអំពេី​អយុត្តិធម៌​ខ្លាំងណាស់​ សូម្បី​តែ​ក្រុម​ហ៊ុន​ អគ្គីសនី​កម្ពុជា​ ក៏បោះបង្គោល​ រំលោភ​លេីដីរបស់គាត់ដែរ​ ។  

ទោះបី​ជាមានការបកស្រាយបំភ្លឺ​ពីលោក​ឆាយ​ ម៉ាទីណាល់​ បែបនេះក្ដី​ ក៏មហាជន​ និង​ មន្ត្រី​រាជការ​ទូទាំង​ខេត្ត​បាត់ដំបង​ ហួសចិត្ត​នឹងទង្វេី​របស់​ លោក​ ឆាយ​ ម៉ាទីណាល់​ ដែរ​ ព្រោះ​ផ្លូវ​សាធារណៈ​មិនមែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ណាទេ​ តែ​ជាទ្រព្យ​សម្បត្តិ​សាធារណៈ​បំរើ​ប្រយោជន៍​រួមតែ​ប៉ុណ្ណោះ​ ។  

យកល្អ​ដកបង្គោលចេញ​វិញទៅ​លោក​ ព្រោះ​គ្រួសារ​លោក​មិនក្រ​ដោយសារដី​ បួនដប់​ម៉ែត្រ​នោះទេ​ ។  គេពង្រីកផ្លូវ​អោយធំល្អ​ គួរតែ​អរគុណ​គេទៅ​ កុំចង្អៀតចង្អល់ចិត្តពេក​ ។

មានវីឌីអូខាងក្រោម៖

https://fb.watch/3HlQ_PObqZ/

អត្ថបទដែលជាប់ទាក់ទង