ព្រះរាជអាជ្ញា​ខេត្ត​កំពង់​ចាម​ យល់ព្រម​ ប្រគល់​ប្រាក់​ធានា​១០០០០​ ដុល្លារ​ ជូន​ គ្រូបង្រៀន​វិញ​

ប្រភព​ច្បាស់​ការ​ពី​សាលា​ដំបូង​ខេត្ត​កំពង់​ចាម​ បានអោយដឹងនៅ​ថ្ងៃនេះថា​ លោក​ តុប​ ឈុន​ឡុង​ ព្រះរាជអាជ្ញា​រង​ អមសាលាដំបូង​ខេត្ត​កំពង់​ចាម​ ដែលកាន់សំណុំរឿង​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅភូមិ​ អង្គរបាន​ ៩​ ឃុំ​ អង្គរបាន​ ស្រុក​ កងមាស​ ខេត្ត​កំពង់ចាម​ បានយល់ព្រម​ប្រគល់ប្រាក់​ធានា​ចំនួន​ ១០០០០​ ដុល្លារ​ ជូនទៅ​ លោក​ អ៊ូ​ ជាលី​ វិញ​ ។  តែការចោទប្រកាន់នៅតែបន្តចោទដដែល​ ។  

Banner Sidebar 1 – ទឹកលាងដៃ

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ លោក​តុប​ ឈុន​ឡុង​ បានសម្រេច​ប្ដឹងសុំចៅក្រមស៊េីបសួរសម្រេចបញ្ជូនជនត្រូវចោទ​ឈ្មោះ​ អ៊ូ​ ជាលី​ អាយុ​ ៥០​ ឆ្នំា​ ជនជាតិ​ខ្មែរ​ ពីបទ​ បេីកបរ​ដោយធ្វេសប្រហែស​ ខ្ជីខ្ជា​  មិនប្រុង​ប្រយ័ត្ន​បណ្ដាល​អោយ​ស្លាប់​អ្នក​ដទៃ​ ប្រព្រឹត្ត​នៅភូមិ​ អង្គរបាន​ ៩​ ឃុំ​ អង្គរបាន​ ស្រុក​ កងមាស​ ខេត្ត​ កំពង់ចាម​ កាលពី​ថ្ងៃទី​ ១៤​ ខែ​ សីហា​ ឆ្នាំ​ ២០១៩​ តាមមាត្រា​ ៨៥​ នៃច្បាប់ចរាចរណ៍ផ្លូវគោក​ ទៅជំនុំជំរះ​ ។  

ការចោទប្រកាន់​នេះ​ ត្រូវបាន​លោក​ អ៊ូ​ ជាលី​ បដិសេធ​ ដោយលោកបានអះអាងថា​ លោក​ មិនបានបេីកបុកមនុស្សស្លាប់ដូចការចោទ​ប្រកាន់​ទេ​ ។  ក្រៅ​ពី​សាក្សី​ ៩​ នាក់​ ដែលអះអាងថា​ លោក​ អ៊ូ​ ជាលី​ មិនបានបេីកឡានបុកមនុស្សស្លាប់​  នគរបាល​នាយកដ្ឋាន​ បច្ចេកទេស​ វិទ្យាសាស្រ្ត​ ការបានធ្វេីកោសល្យ​វិច្ច័យ​ រថយន្ដ​របស់​លោក​ អ៊ូ​ ជាលី​ និង​ បានបញ្ជាក់​ថា​ រថយន្ត​របស់​លោក​ អ៊ូ​ ជាលី​ មិនបានបង្ករ​គ្រោះថ្នាក់ចរាចរទេ​ ។  ចំណែក​នគរបាល​ចរាចរណ៍​ក្រសួងមហាផ្ទៃ​ ក៏បានចុះស្រាវជ្រាវ​ រកឃើញ​ថា​ ពេលវេលា​កេីតហេតុ​ និង​ ពេលវេលា​ចាប់ខ្លួនលោក​ អ៊ូ​ ជាលី​ និង​ ចម្ងាយ​ផ្លូវពី​កន្លែង​កេីតហេតុ​ ទៅ​ កន្លែង​ឃាត់​ខ្លួន​ មិនស៉ីចង្វាក់គ្នាទេ​ ។  មានន័យ​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បានកេីតឡេីង​ភូមិ​ អង្គរបាន​ ៩​ ឃុំ​ អង្គរបាន​ ស្រុក​កងមាស​ ខេត្ត​ កំពង់ចាម​ វេលា​ម៉ោង​ ៧:៤១​ នាទី​ យប់​ ចំណែក​ម៉ោងចាប់ខ្លួនលោក​ អ៊ូ​ ជាលី​ គឺ​ នៅ​វេលា​ម៉ោង​ ៧:៤២​ នាទី​ ស្ថិតនៅ​ភូមិ​ កងតាណឹង​ទី​ ២​ ឃុំ​ កងតាណឹង​ ស្រុក​ កងមាស​ ខេត្ត​កំពង់ចាម​ ដែល​មាន​ចម្ងាយ​ ជាង​ ២០​ គីឡូម៉ែត្រ​ ពី​កន្លែង​កើត​ហេតុ​ ។  ម្យ៉ាងទៀត​ ស្លាក​លេខ​រថយន្ដ​បង្ករ​ហេតុដែលថតបានដោយ​ កាម៉េរ៉ា​ សុវត្ថិភាព​ របស់​ស្ថានីយ៍នៅ​កន្លែង​កើត​ហេតុ​ គឺជាស្លាក​លេខខ្លី​ ចំណែក​ រថយន្ត​របស់​លោក​ អ៊ូ​ ជាលី​ ស្លាក​លេខ​វែង​ ។  

សង្ឃឹម​ថា​ លោកចៅក្រម​ នឹង​ ពិចារណា​ចំពោះ​ការភស្តុតាងនានា​ និង​ ផ្ដល់យុត្តិធម៌ពិត​ប្រាកដ​ជូនដល់​លោក​គ្រូ​ អ៊ូ​ ជាលី​ ។

អត្ថបទដែលជាប់ទាក់ទង