ឃាត់ ខ្លួន អ្នកកាសែត ជនជាតិ ចិនម្នាក់ ពីបទ ញុះញង់ អោយ ប្រព្រឹត្តិ បទល្មើស ជាអាទិ៍
សៀមរាប ៖ តាមសេចក្ដីរាយការណ៍ពីខេត្តសៀមរាបបានអោយដឹងថា នៅល្ងាច វេលាម៉ោង ១៧:៣៥ នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងមូលដ្ឋាន ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះទៅចំនុចផ្ទះវីឡាជួល ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប


នាំខ្លួនជនជាតិចិន ម្នាក់ឈ្មោះ SHEN KAIDONG ភេទប្រុស កើតថ្ងៃទី២២-១២-១៩៦៩ មុខរបរនិពន្ធនាយក កាសែតអង្គរធូដេ ពាក់ព័ន្ធ នឹង ករណីផ្សព្វផ្សាយពត៌មាននៅលើគណនី វីឆាត ឈ្មោះអង្គរធូដេ ដែលមានខ្លឹមសារថា ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ត្រូវចំណាយថវិការចំនួន១២០$ ដែលជាបទល្មើស ញុៈញង់ឲប្រព្រិត្តិបទឧក្រិដ្ឋជាអាទ៏។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន
រដ្ឋលេខាធិកា រ និង ជាអ្នក នាំពាក្យ ក្រសួង សុខាភិបាល បានច្រាលចោលការផ្សាយរបស់ Angkor Time និងសូមថ្កោលទោសចំពោះជនដែលបានប្រឌិតព័ត៌មានថា មានការលួចលក់វ៉ាក់សាំងកូវីដ-១៩ ។

សមត្ថកិច្ច កំពុង កសាង សំណុំ រឿង ដេីម្បី បញ្ជូន ជនសង្ស័យ រូបនេះទៅ សាលា ដំបូង ខេត្ត សៀមរាប ចាត់ ការ តាមច្បាប់ ។

