ចិនប្រេីកាំភ្លេីងខុសច្បាប់ត្រូវចាប់ខ្លួន​

ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានប្រាប់ឲ្យបណ្ដាញសារព័ត៌មានដឹងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់ស្រាប់តែជនសង្ស័យ បានជិះរថយន្តគេចខ្លួនទៅកន្លែងស្នាក់នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅអូរត្រេះ២។

Banner Sidebar 1 – ទឹកលាងដៃ

ជនជាតិចិនម្នាក់នេះត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធការកាន់កាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ថាប្រទះឃើញជនជាតិចិននេះ មានកាំភ្លើងជាប់ខ្លួន ហើយជិះរថយន្ដមួយគ្រឿង នៅចំណុចអូរត្រេះ២ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។

ក្រោយមកកម្លាំងជំនាញបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយទទួលបានសេចក្ដីរាយការណ៍ប៉ុន្មានម៉ោង ទើបឃាត់ខ្លួនបានជនសង្ស័យ ហើយស្រាវជ្រាវបន្ដទើបរកឃើញអាវុធខ្លីមួយដើម ម៉ាក RETAY X Pro ពណ៌ខ្មៅ មានលេខសម្គាល់ 180904053 និងគ្រាប់កាំភ្លើង០៤គ្រាប់ ដែលជនសង្ស័យយកទៅលាក់ទុកក្នុងថូរផ្កា ក្នុងបរិវេណផ្ទះសំណាក់ រីឯបង់កាំភ្លើង ជនសង្ស័យបានបោះចោលក្នុងទឹកព្រែក មុនពេលសមត្ថកិច្ចឃាត់ខ្លួន។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួននេះឈ្មោះ XIAO DI KUN អាយុ៣០ឆ្នាំ មុខរបរទិញ-លក់ឥវ៉ាន់មួយទឹក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកបាន អាវុធខ្លី០១ដើម ម៉ាក RETAY X Pro ពណ៌ខ្មៅ មានលេខសម្គាល់180904053 និងគ្រាប់កាំភ្លើង០៤គ្រាប់។  ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង