រត់ចេញពីតំបន់ក្រហមស្ទឹងមានជ័យ ៤នាក់ ទៅដល់ព្រៃវែងមានកូវីដ១៩ ទាំងអស់
រដ្ឋបាលខេត្តព្រៃវែង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ បានអោយដឹងថា ខេត្តព្រៃវែង មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀត ហើយអ្នកឆ្លងថ្មីទាំង ៤នាក់ នេះគឺ មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ តំបន់ក្រហម🔴) ដោយម៉ូតូផ្ទាល់ខ្លួនដែលមានស្រុកកំណើតនៅស្រុកកញ្រ្ជៀច ខេត្ត ព្រៃវែង ។


បច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យកំពុងរៀបចំយកមកព្យាបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត។
គួររម្លឹកផងដែរថា រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។


ប្រភព: ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង