នគរបាល​កោះហៅ​ពូឈឹម​វាស់កំពស់បានសម្រេច​

តាមសេចក្ដី​រាយការណ៍​របស់​ក្រុម​ប្រតិកម្ម​រហ័ស​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានបង្ហោះ​លេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ដោយមានខ្លឹមសារថា​នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលបានប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ ឱសថស្ថានបុរាណ ភ្នំទ្រទ្រង់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វេីកិច្ចសន្យា ទទួលកំហុស និងបានថតជាវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិតមកលេីលោកអធិការនគរបាលខណ្ឌមានជ័យ ។  

Banner Sidebar 1 – ទឹកលាងដៃ

ពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀតដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ​  ដេីម្បីចូលខ្លួនមកបកស្រាយបំភ្លឺលេីករណីបន្លំខ្លួ​នជាអធិការនេះផងដែរ​ ។ 

តាមពិត​ទៅ​ ថៅកែ​ឱសថ​បូរាណ​ភ្នំ​ទ្រទ្រង់​នេះ​មានឈ្មោះ​ថា​ ពូ​ ឈឹម​ គួរតែ​ត្រូវ​សមត្ថកិច្ច​ហៅវាស់កំពស់យូរហេីយ​ ព្រោះតែបុគ្គលរូបនេះ​និយាយ​ស្ដី​មិនសូវដឹងអី​ និង​ មេីលងាយ​អ្នកក្រីក្រ​ច្រើន​ ។  កន្លង​មក​មហាជន​ធ្លាប់​រិះគន់​ខ្លាំងៗ​ទៅ​លើ​ពូឈឹម​នេះ​ តែ​បុគ្គល​នេះ​នៅតែ​ផ្គេីន​ហេីយ​និយាយ​ទៅដោយ​អំណួតពេញខ្លួន​ ។  

ឥលូវ​នេះ​ពេល​បានចូលវាស់កំពស់ហេីយ​ សង្ឃឹមថា​គាត់​នឹង​កែប្រែ​ទង្វើ​មិនសមរម្យ​របស់​គាត់​ចេញ​ជាពុំខាន​ ។

អត្ថបទដែលជាប់ទាក់ទង