ចៅក្រមចេញដីកាឃុំខ្លួន ពិធីការិនីទូរទស្សន៍ MY TV ក្រោមបទចោទថាបានលួចទូរស័ព្ទឧកញ៉ា ហេង សៀ
ភ្នំពេញ៖ កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២ ផ្នែកពាណិជ្ជកម្ម ជាតារាបង្ហាញម៉ូត និង ជាពិធីការិនីទូរទស្សន៍ My TV ផងនោះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានដាក់ពាក្យបណ្តឹង ប្តឹងបកលោកឧកញ៉ា ហេង សៀ វិញ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស» ក្នុងរថយន្ត ។
បណ្តឹងបករបស់កញ្ញា មាន ពេជ្ររីតា នាពេលនេះ ធ្វើឡើងក្រោយពីនគរបានខណ្ឌទួលគោក បានឃាត់ខ្លួន និង បញ្ជូន កញ្ញា មាន ពេជ្ររីតា ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់លោកឧកញ៉ា ហេង សៀ ដោយចោទប្រកាន់ថា «កញ្ញា មាន ពេជ្ររីតា បានលួចទូរស័ព្ទ និង ចាក់លើលោកឧកញ៉ា ហេង សៀ នៅក្នុងឡាន បណ្តាលអោយរងរបួសធ្ងន់» ។
ពាក់ព័ន្ធបញ្ហានេះ តាមប្រភពព័ត៌មាន បានអោយដឹងថា កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់កញ្ញា មាន ពេជ្ររីតា ពីបទ «លួចមានស្ថានទម្ងន់ទោស» រួចបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
នៅពេលនេះ មជ្ឈដ្ឋានជាច្រើនកំពុងតាមដានយ៉ាងចិត្តទុកដាក់បំផុតអំពីដំណើររឿងនេះ ដោយភាគីលោកឧកញ៉ា ហេង សៀ ចោទប្រកាន់ កញ្ញា មាន ពេជ្ររីតា ថា បានលួចទូរស័ព្ទ និង ចាក់លើលោកឧកញ៉ា ហេង សៀ នៅក្នុងឡាន បណ្តាលអោយរងរបួសធ្ងន់ ។ ចំណែក កញ្ញា មាន ពេជ្ររីតា វិញ បានចោទប្រកាន់ លោកឧកញ៉ា ហេង សៀ វិញ ថា បានប៉ុនប៉ងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ក្នុងរថយន្ត ។
មហាជនកំពុងតែឆ្ងល់ណាស់ថា ហេតុអ្វីបានពិធីការិនីរូបស្រស់រូបនេះ ទៅលួចទូរស័ព្ទលោកឧកញ៉ាទៅវិញ ? ហេីយហេតុអ្វីបានលួចចំពោះមុខឧកញ៉ាបែបនេះ ?