ឯកឧត្តម​ គី​ តិច​ ៖​ ក្រុមមេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ កំពុង​សិក្សា​សំណុំរឿង​ ឧកញ៉ា​ ហេង​ សៀ​ ប្ដឹង​ពិធីការិនី​ ទូរទស្សន៍​ MY TV មាន​ ពេជ្រ​រីតា​

ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ ឯកឧត្ដម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ បាន​ប្រាប់​ PVNN ថា​ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ កំពុង​សិក្សា​សំណុំរឿង​ កញ្ញា​ មាន​ ពេជ្រ​រីតា​ ពិធីការិនី​ទូរទស្សន៍​ប៉ុស្តិ៍​ MY TV ដែល​បានជាប់​ពន្ធនាគារ​ដោយសារមាន​បណ្ដឹង​ពី​ឧកញ៉ា​ ហេង​ សៀ​ ។  

Banner Sidebar 1 – ទឹកលាងដៃ

ក្រុមមេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ ត្រូវ​បាន​សម្ដេចតេជោ​ ហ៊ុន​ សែន​ បង្កេីត​ឡេីង​ដេីម្បី​ជួយ​ស្ត្រី​រងគ្រោះ​ទន់ខ្សោយ​ដែល​ជួបបញ្ហា​រឿងក្ដី​នៅតុលាការ​ ដោយមាន​ឯកឧត្តម​ គី​ តិច​ ជា​ប្រធាន​ ។  ចាប់​តាំង​ពី​មានការ​បង្កេីត​ ក្រុមមេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ រួចមក​ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ បានចូលរួម​ជួយការពារ​ផ្លូវ​ច្បាប់​ជូន​ស្ត្រី​រងគ្រោះ​ទន់ខ្សោយ​ ទទួលបាន​យុត្តិធម៌​ជាបន្តបន្ទាប់​ ។

អត្ថបទដែលជាប់ទាក់ទង