កញ្ញា មាន ពេជ្រ រីតា ទៅបំភ្លឺ ព័ត៌មាន ដល់ មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ
ឯកឧត្ដម គី តិច ប្រធាន ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ បានអោយ លោកចាងហ្វាងការផ្សាយ PVNN ដឹងថា បន្ទាប់ ពី ចេញ ពី ពន្ធនាគារ ម២ នៅរសៀលថ្ងៃទី១៣ ខែឧសភានេះ កញ្ញា មាន ពេជ្ររីតា បានទៅកាន់ការិយាល័យមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន ដើម្បីសាកសួរអំពីរឿងរ៉ាវ ដែលបានកើតឡើងជាមួយឧកញ៉ា ហេង សៀ។
សូមជំរាបថា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច ។