លោកស្រី ថាក់ ឡានី មន្ត្រី ជាន់ ខ្ពស់ របស់ គណបក្ស ប្រឆាំង បានមកដល់ ប្រទេស កម្ពុជា វិញ ដោយសុវត្ថិភាព

លោកស្រី ថាក់ ឡានី មន្ត្រី ជាន់ ខ្ពស់ គណបក្ស ប្រឆាំង ដែល បាន និរទេស ខ្លួន ទៅប្រទេសស៊ុយអែត នៅវេលា ម៉ោង ១២ ថ្ងៃ ទី ១៤ ខែ ឧសភា ឆ្នាំ ២០២១ នេះ បាន ត្រលប់ មក ដល់ ប្រទេស កម្ពុជា វិញ ដោយសុវត្ថិភាព ។

Banner Sidebar 1 – ទឹកលាងដៃ

ពេល មកដល់ប្រទេសកម្ពុជា លោកស្រី ថាក់ ឡានី បានថ្លែងប្រាប់ លោក ចាងហ្វាង ការផ្សាយ គេហទំព័រ PVNN ថា លោកស្រី ពិតជារំភេីបចិត្ត រកអ្វី ប្រៀបផ្ទឹម ពុំបាន ទេ ដែល លោកស្រី ទទួល បានការសណ្ដោសប្រោសប្រណី ពីសម្តេចតេជោ ហ៊ុន សែន ជាពិសេស វត្តមាន របស់ លោកស្រី នៅ ប្រទេស កម្ពុជា នៅពេលនេះ គឺដោយមានការជួយ ជ្រោមជ្រែង យ៉ាង ខ្លាំងក្លា ពីសម្តេចតេជោ ហ៊ុន សែន ។

លោកស្រី ថាក់ ឡានី បានបញ្ជាក់ ថា ចាប់ តាំង ពី លោកស្រី ចេញ ពីប្រទេស កម្ពុជា ទៅនៅ ប្រទេស ស៊ុយអែត តាមការបំភ័យអោយរត់គេចរបស់ មេដឹកនាំ បក្សប្រឆាំង លោកស្រី បានរស់នៅម្នាក់ឯង កណ្ដោចកណ្ដែង ដូចចកនៅកណ្ដាលលំហរសមុទ្រ គ្មាន កោះត្រេីយ ហេីយមេដឹកនាំបក្សប្រឆាំង មិនដែល មកសួរសុខទុក្ខលោកស្រីម្ដងណាទេ ។ នៅពេល ដែល លោកស្រី មានទុក្ខព្រួយ លោកស្រី នឹកឃើញ តែមេដឹកនាំម្នាក់គត់ ដែល លោកស្រី ជឿទុកចិត្តថា អាចជួយសង្គ្រោះ លោកស្រី ពី លំហរសមុទ្របាន គឺ សម្ដេចតេជោ ហ៊ុន សែន ។ ទី បំផុត លោកស្រី បាន គេចផុតពី ទុក្ខវេទនា កណ្ដោចកណ្ដែង ម្នាក់ ឯង និងបានត្រលប់មកជួបជុំក្រុមគ្រួសារវិញនៅថ្ងៃនេះ ។ លោកស្រី និង ស្វាម៉ី បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល តែងតែ ជួយដោះស្រាយ ទុក្ខ លំបាក អោយ ប្រជាពលរដ្ឋ គ្រប់ ស្រទាប់ វណ្ណៈ ដោយមិនគិត និន្នាការ នយោបាយ ឡេីយ ។

គួរបញ្ជាក់ថា លោកស្រី ថាក់ ឡានី ត្រូវ បានប្រមុខរដ្ឋ ស្ដី ទី ចេញ ព្រះរាជ ក្រឹត្យ លេីកលែង ទោស កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២១ តាមការស្នេីសុំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល ។

អត្ថបទដែលជាប់ទាក់ទង