សម្ដេចតេជោ ហ៊ុន សែន បញ្ជា អោយ មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ ការពារ ក្ដី ជូន កញ្ញា មាន ពេជ្រ រីតា រហូត ទទួល បាន យុត្តិធម៌

ឯកឧត្តម គី តិច ប្រធាន ក្រុម មេធាវី ស្ម័គ្រចិត្ត សម្ដេចតេជោ នៅព្រលប់ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២១ បានអោយដឹងថា នៅពេលនេះសម្តេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចចេញការពារក្តី និងស្វែងរកយុត្តិធម៌ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MY TV និងជាអតីតតារាបង្ហាញម៉ូត Miss Grand Cambodia អោយបានម៉ឺងម៉ាត់ បំផុត ។

Banner Sidebar 1 – ទឹកលាងដៃ

ការដាក់បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី ឧកញ៉ា ហេង សៀ បានដាក់ ពាក្យ បណ្ដឹង និងបានបញ្ចេញនូវលិខិតជាបន្តបន្ទាប់ ដោយអះអាងថា ខ្លួនលួចមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយនឹង កញ្ញា មាន ពេជ្ររីតា និងថែម បាន និយាយ ថា ករណី រវាងលោកឧកញ៉ា និង កញ្ញា មាន ពេជ្រ រីតា គ្រាន់ តែ ជារឿង ស៉ីនុំអោយលុយ ។ ដែល រាល់ ការ រៀបរាប់ របស់ ឧកញ៉ា ហេង សៀ គឺ មានការ ប្រមាថ ធ្ងន់ធ្ងរ មកលេី កញ្ញា មាន ពេជ្រ រីតា ។ បន្ថែម ពីលេីការចោទ ប្រកាន់ ជាបន្តបន្ទាប់ នេះ ក៏មាន ជនខិលខូច យករូបកាត់តអាក្រាតកាយ ដោយអះអាងថា ជារូប កញ្ញា ទៀត ផង ។

ពាក់ព័ន្ធ នឹងការចោទប្រកាន់នានា ពីសំណាក់ ឧកញ៉ា ហេង សៀ កញ្ញា មាន ពេជ្រ រីតា បានបដិសេធដាច់អហង្ការថា មិនដែលមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ ឧកញ៉ា ហេង សៀ នោះទេ ហេីយក៏មិនដែលលក់ខ្លួនដូចការមួលបង្កាច់ដែរ ព្រមទាំងច្រានចោលនូវរូបភាពអាសអាភាសដែលប្រឌិតដោយឧក្រិដ្ឋជន ។

អត្ថបទដែលជាប់ទាក់ទង