សម រង្សី បោកប្រាស់អ្នកគាំទ្រ ២៦ ឆ្នាំហើយ
ហេតុអ្វីបានខ្ញុំថា សម រង្សី ជាមេបោកប្រាស់ ? ព្រោះតាំងពីខ្ញុំឃេីញគាត់បង្កេីតគណបក្សនយោបាយឆ្នាំ ១៩៩៥ រហូតមកដល់ថ្ងៃនេះ មានរយះពេល ២៦ ឆ្នាំ ហេីយ ឃេីញតែរៃអង្គាសលុយពីអ្នកគាំទ្រ ម្ដងថាយកទៅធ្វេីនេះ ម្ដងថាយកទៅធ្វើនោះ តែ ២៦ ឆ្នាំកន្លងមកនេះ សូម្បីតែបង្គន់អាចម៍មួយក៏គ្មានផង ។ ពេលខ្ញុំនិយាយដល់ចំណុចនេះ អ្នកគាំទ្រ សម រង្សី ងប់ងុលមួយចំនួន បានចេញមកតវ៉ាថា ការងារកសាង ឬ ជួយប្រជាជនមិនមែន ជាតួនាទីរបស់ សម រង្សី ទេ ព្រោះ សម រង្សី មិនទាន់បានកាន់អំណាច ។
ហាស់ ហា មិនទាន់បានកាន់អំណាច មិនកសាង ? ចុះសប្បុរសជនដែលគ្មានតួនាទី ក្នុងរាជការ ហេតុអ្វីបានពួកគាត់ចូលរួមកសាងប្រទេសជាតិបាន ? ចុះលុយដែលបានមកពីការរៃអង្គាសជាហូរហែរយៈពេល ២៦ ឆ្នាំ យកទៅធ្វេីអ្វី ?
សូមបញ្ជាក់ថា ការចូលរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឬ ជួយប្រជាជន មិនចាំបាច់ទាល់តែមានតួនាទី ឬ អំណាចក្នុងរាជការ ទេីបធ្វើបាននោះទេ អោយតែយេីងមានឆន្ទៈស្រលាញ់ជាតិ និង ប្រជាជន យេីងអាចធ្វេីបានក្នុងនាមជាសប្បុរសជន ។
ឥលូវនេះប្រទេសជាតិ និង ប្រជាជន កំពុងប្រឈមមុខនឹងការឆ្លងមេរោគកូវីដ ១៩ សម រង្សី មិនត្រឹមតែមិនជួយទេ សូម្បីតែការណែនាំប្រជាជនអោយចេះការពារខ្លួនក៏មិនធ្វើផង ។ ផ្ទុយទៅវិញ មានតែការញុះញង់ បំភ្លៃ បំភ័ន្តវាយប្រហារ គ្រប់រូបភាព ក្នុងន័យជាន់ពន្លិចកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចការចូលរួមរបស់ប្រជាជន ។ មិនត្រឹមតែប៉ុណ្ណោះ ពេលដែលប្រជាជនកំពុងប្រឈមមុខនឹងការឆ្លងមេរោគកូវីដ១៩ សម រង្សី បានឆ្លៀតឱកាសរកលុយតាមរូបភាពបង្កេីតព្រឹត្តិការណ៍លក់សំបុត្រ នាឡិកាដៃ តម្លៃ ៥ ដុល្លារ ក្រោមលេសថាយកលុយទៅទិញស្បៀងជួយប្រជាជនកម្ពុជា ។
បញ្ហាកូវីដ ១៩ មិនមែនកេីតឡេីងនៅខែនេះទេ គឺ វាបានកេីតឡេីងជាងមួយឆ្នាំទៅហេីយ បេី សម រង្សី ចង់ជួយគឺជួយយូរហេីយ មិនមែនទេីបតែលេចមុខពេលនេះទេ ។ ម្យ៉ាងទៀតការរៃលុយក្រោយរូបភាពថាយកទៅទិញស្បៀងជួយប្រជាជន ក៏មិនអាចដែរ ព្រោះប្រជាជនបច្ចុប្បន្ន មិនទាន់ខ្វះខាតស្បៀងរហូតដាច់ពោះស្លាប់នោះទេ ។ ជាពិសេស រាជរដ្ឋាភិបាលបានចែកស្បៀងជូនប្រជាពលរដ្ឋជាបន្ដបន្ទាប់រហូតដល់សព្វថ្ងៃ ។
ដូច្នេះហើយទើបខ្ញុំមេីលឃើញថា ទង្វើ សម រង្សី រៃលុយនាពេលនេះមិនខុសពីពេលមុនៗទេ គឺ បោកប្រាស់ប្រជាជនដដែល ។