អាជ្ញា ធរ ខេត្ត កំពង់ ស្ពឺ បញ្ជាអោយរុះរេីស្លាកយីហោផ្សាយពា ណិជ្ជកម្មស្រាបៀរចោល
ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២១ ប្រជាពលរដ្ឋក្នុងក្រុងច្បារមន គ្រាន់តែទទួលបានការណែនាំពីរដ្ឋបាលខេត្តកំពង់ស្ពឺភ្លាម គឺ រុះរើផ្លាកសញ្ញា រឺ បដា ដែលមានរូបសញ្ញាគ្រឿងស្រវឹង ដោយគ្មានភាពស្ទាក់ស្ទើរ និងគោរពយ៉ាងម៉ឺងម៉ាត់រាល់ការសំណូមពរក៏ដូចជា ការណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ,ក្រុងច្បារមន ។ ចំពោះផ្លាកសញ្ញា ឬបដា ដែលនៅសល់ គឺចាំក្រុមហ៊ុនជាអ្នកមករុះរើ បន្ថែមទៀត ។


រដ្ឋបាលក្រុងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូន ពូមាមីង ដែលបានសហការណ៍ ដើម្បីឱ្យកំពង់ស្ពឺយើងក្លាយជាខេត្ត គម្រូ និងនាំមុខគេ ខាងសណ្តាប់ធ្នាប់ សាធារណៈ ។
គឺជាមុខមាត់ខេត្តរបស់យើង និងជាមុខមាត់របស់ប្រជាជនក្នុងខេត្តយើង។



