មេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ជួយការពារសិទ្ធិជូនក្មេងស្រីរងគ្រោះករណី « រំលោភសេពសន្ថវៈ អាករប៉ុនប៉ងសម្លាប់បំបិតភស្តុតាង »
រតនគិរី ៖ បន្ទាប់ពីទទួលបានការចាត់តាំងពី ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ និង ឯកឧត្ដម វិច សុវាចា អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ទទួលបន្ទុកខេត្តរតនគីរី និងលោកមេធាវី លី ទិត្យបូនាមី បានចុះជួបគ្រួសារកុមារីរងគ្រោះ លើអង្គហេតុជាសង្ខេបដូចខាងក្រោមនេះ ៖
កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨:៣០ (ល្ងាច) មានករណីរំលោភសេពសន្ថវៈលើកុមារីម្នាក់អាយុ១៤ឆ្នាំ ស្ថិតនៅចំណុចការដ្ឋានទី ៣ ក្រុមហ៊ុនហ័ងអញ ភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។ ជនល្មើសឈ្មោះ គា អាយុ៤១ឆ្នាំ បានរំលោភ និងបានអាករ ក្មេងស្រីរងគ្រោះរហូតដាច់បំពងក និងបានអូសក្មេងស្រីរងគ្រោះទំលាក់ទៅក្នុងអូរ ក្នុងបំណងសម្លាប់បំបិទភស្តុតាង ។ ជនល្មើសបានរងចាំរហូតដល់ក្មេងស្រីស្លាប់ ទើបបានចាកចេញ ប៉ុន្តែដោយក្មេងស្រីរងគ្រោះបានធ្វើពុតជាស្លាប់ ( អត់ដង្ហើមចំនួន១នាទី ) ទើបជនល្មើសចាកចេញពីកន្លែងកើតហេតុ ។
ក្មេងស្រីរងគ្រោះប្រឹងវាឡើងពីអូរមកខាងលើ ទើបមានអ្នកជួយ និងបានយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ រួចផុតពីសេចក្តីស្លាប់ ។ ចំពោះជនល្មើស សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួន ៕
រូបថត និង អត្ថបទ ៖ ពីក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោប្រចាំខេត្តរតនគិរី