ករណី បង្កប់ កាមេរ៉ា តាមបន្ទប់ភ្ញៀវ នៅ សណ្ឋាគារ សមុទ្រ មាស ខេត្ត ព្រះសីហនុ យុត្តិធម៌ ស្ថិត នៅ លេីលុយតិចឬលុយច្រេីន ?

ហេតុការណ៍ កើត ឡើង នៅ ថ្ងៃ ទី ២៥ ខែ តុលា ឆ្នាំ ២០២0 ម្ចាស់ សណ្ឋាគារ ឈ្មោះ ជា ណារី អាយុ ៤៨ ឆ្នាំ ត្រូវ បាន សមត្ថកិច្ច ចាប់ ឃាត់ ខ្លួន បញ្ជូនទៅ សាលា ដំបូង ខេត្ត ព្រះសីហនុ ហេីយចៅក្រម បានចេញ ដីការបង្គាប់អោយឃុំខ្លួន ដាក់ ពន្ធនាគារ តាំងពី ថ្ងៃ ទី ២៨ ខែ តុលា ឆ្នាំ ២០២0 ។ បច្ចុប្បន្ន ជនល្មើស ជាម្ចាស់ សណ្ឋាគារ កំពុង ជាប់ ពន្ធនាគារ នៅឡេីយ ទេ ចំណែក សណ្ឋាគារ ក៏បិទ មិនអាចអោយ ធ្វើ អាជីវកម្ម ដែរ ។

Banner Sidebar 1 – ទឹកលាងដៃ

ក្រៅ ពីការផ្ដន្ទាទោសជនល្មេីសជាម្ចាស់ សណ្ឋាគារ និង បិទសណ្ឋាគារ មិនអោយប្រកបអាជីវកម្ម តុលាការ ក៏សម្រេច អោយ ជនល្មើស សងជំងឺចិត្តដល់ ជនរងគ្រោះ ១ម៉ឺន ដុល្លារ ផងដែរ ។ តែ ជនរងគ្រោះ យល់ថា លុយ ១ម៉ឺន ដុល្លារ នេះ តិច ពេក ក៏បង្ហោះ ហ្វេសប៊ុក ស្រែក ថា អយុត្តិធម៌ ទៅ ។

តេី យុត្តិធម៌ បែបណា ដែលអ្នកចង់បាន ? ជនល្មើស ជាម្ចាស់ សណ្ឋាគារ កំពុង ជាប់ ពន្ធនាគារ សណ្ឋាគារ កំពុង បិទមិនអោយ ធ្វើ អាជីវកម្ម ជំងឺ ចិត្ត ក៏សង ។ សរុប ទៅ បេី តុលាការ កាត់ អោយសងលុយតាមការទាមទារ របស់ ជនរងគ្រោះ ប្រហែល ជាគ្មានពាក្យថា អយុត្តិធម៌ ឡេីយ ។

ដូច្នេះ ករណី នេះ មហា ជន យល់ឃេីញថា មិនពាក់ ព័ន្ធ ក៏អនុវត្តន៍ច្បាប់ទេ តែពាក់ព័ន្ធ លុយតិច ឬ លុយច្រេីនជាង ។ មានន័យ ថា ទទួល បាន សំណង តិច ( ១ម៉ឺនដុល្លារ ) ស្រែក ថា អយុត្តិធម៌ តែ បាន ទទួល បានសំណងច្រេីន តាមការ ទាមទារ ប្រហែល ជា មហា ជន មិនបាន ដឹងរឿងនេះទេ ។

អត្ថបទដែលជាប់ទាក់ទង