ច្បាស់ការ ហេីយ សាច់ ក្របី បង្កក ១៩ តោន នាំចូល ពី ឥណ្ឌា ក្រោយ មានបំរាម

ភ្នំពេញ ៖ ប៉ុន្មាន ថ្ងៃ មុននេះ យេីងទទួល បានប្រភព ព័ត៌មាន មួយអំពី ករណី គយរាជធានីភ្នំពេញ បង្ក្រាប សាច់ គោ បង្កក នាំចូល ពី ឥណ្ឌា តាមច្រក អន្តរជាតិ បាវិត ។ យេីងបាន ព្យាយាម ទាក់ទង ទៅ លោក ភេ សុមុនី ប្រធាន សាខា គយ និង រដ្ឋាករ រាជធានី ភ្នំពេញ ដើម្បី សួរ បញ្ជាក់ ។ ប៉ុន្តែ លោក ភេ សុមុនី មិនបានឆ្លេីយតបទេ ហេីយការបង្ក្រាបនេះ ហាក់ មានការលាក់បាំងអ្នកសារព័ត៌មានច្រេីន ។ ឥលូវ ទីបំផុត នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២១ នេះ អង្គភាព គេហទំព័រ PVNN បានទទួល ព័ត៌មាន ច្បាស់ ការណ៍ ហេីយ ។ តាមរយៈ កំណត់ ហេតុ ល្មេីស ច្បាប់ គយ ចុះថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ ដែល យេីងទទួល

Banner Sidebar 1 – ទឹកលាងដៃ

បាន ពី មន្ត្រី គយមួយរូបស្នេីសុំមិនបញ្ចេញឈ្មោះ បាន អោយដឹងថា កាល ពី ថ្ងៃ ទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ សាខា គយ រាជធានី បានទទួល ព័ត៌មានពី ភ្នាក់ងារ សម្ងាត់ គយមកថា មាន រថយន្ត Daewoo ពណ៌ ខៀវ ពាក់ ស្លាក លេខ 3A-5758 សង្ស័យ ដឹកទំនិញ រត់ គេចពន្ធគយ ពី បាវិត កំពុង ស្ថិត នៅ បរិវេណ ឃ្លាំង ស្ថិត នៅ ដីឡូ ត៍ លេខ ៣៦ ផ្លូវ លេខ ៥៩៨ ភូមិ ស្វាយប៉ាក សង្កាត់ ស្វាយ ប៉ាក ខណ្ឌ ឬស្សីកែវ រាជធានី ភ្នំពេញ និង កំពុង ធ្វេី ការ ផ្ទេរទំនិញពីរថយន្ត ចូល ឃ្លាំង ។ ភ្លាម នោះ លោក ប្រធាន សាខា បានដឹកនាំ កម្លាំង ចុះត្រួតពិនិត្យ ។ ពេល ចុះទៅ ដល់គោលដៅ បានរកឃេីញ សាច់ ក្របី បង្កក ចំនួន ៩៥០ កេស ស្មេីនឹង ១៩០០ គីឡូក្រាម ។ បន្ទាប់ ពី សួរនាំម្ចាស់ឃ្លាំង ទេីបដឹងថា សាច់ ក្របី បង្កក នេះ គឺ នាំចូលតាម ច្រក អន្តរជាតិ បាវិត ។

ដោយមេីលឃេីញ ថា ទំនិញ ទាំង នេះល្មេីសច្បាប់ និង ជា ទំនិញ ដែល មាន ហានិភ័យ ពាក់ព័ន្ធ នឹង មេរោគ កូវីដ ១៩ ( នាំមកពីឥណ្ឌា ) សមត្ថកិច្ច គយបានសម្រេចឃាត់ទុក ជាបណ្ដោះអាសន្ន និងធ្វើ កំណត់ ហេតុ ល្មេីស ច្បាប់ គយ បញ្ជូនទៅ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ ដេីម្បី សុំសេចក្តី សម្រេច និង វិនិច្ឆ័យ តាមច្បាប់ ជាធរមាន ។

កំណត់ ហេតុ បានបញ្ជាក់ ថា ទំនិញ សាច់ ក្របី បង្កក នេះ ប្រគល់ អោយ ម្ចាស់ រក្សា ទុកនៅក្នុង ឃ្លាំង សុវត្ថិភាពខាងលេី ដោយហាមដាច់ខាត មិនអោយ ប៉ះពាល់ ចែក ចាយ លក់ ដូរ ឬ ធ្វើ អំណោយ មុនពេល ចេញ លទ្ធផល ធ្វើ តេស្ដ ពី វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា និង រង់ ចាំ ការសម្រេច ពី អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ ។ ម្ចាស់ សាច់ ក្របី បង្កក ដែល នាំចូល ពី ឥណ្ឌា ត្រូវ បាន គេស្គាល់ថា ឈ្មោះ ឡៅ សុធារិទ្ធ ។

គួរបញ្ជាក់ថា ដោយសារតែ ប្រទេស ឥណ្ឌា កំពុង មានការ ផ្ទះឆ្លងរាលដាលនៃ កូវីដ ១៩ ខ្លាំង ក្លា នោះ រាជរដ្ឋាភិបាល កម្ពុជា បានសម្រេច ហាម ការហោះហើរ និង ហាម មិនអោយមាន អ្នក ដំណើរ ពីឥណ្ឌា ចូល មកកម្ពុជា ទេ ។ ដោយ ឡែក នៅថ្ងៃទី ១ខែ ឧសភា ឆ្នាំ ២០២១ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ បាន ចេញ លិខិត បន្ទាន់ មួយ ហាមឃាត់ ការ នាំ សាច់ បង្កក ពី ប្រទេស ឥណ្ឌា រហូតដល់ មានការជូនដំណឹងជាថ្មី ។ ប៉ុន្តែ ឈ្មួញឈ្មោះ ឡៅ សុធារិទ្ធ នៅតែ ព្រហេីន បំពាន នាំចូល ដោយ គ្មាន ខ្លាចក្រែង រអែង ច្បាប់ បន្តិច សោះ ។

អត្ថបទដែលជាប់ទាក់ទង