បើកគោយន្តកិនមីនតោន ស្លា ប់ ១ របួស ១

បាត់ដំបង ៖ តាមសេចក្ដី រាយការណ៍ របស់ មន្ទីរ ព័ត៌មាន ខេត្ត បាត់ដំបង បានអោយដឹងថា បុរសពីរនាក់បើកគោយន្តត្រឡប់ពីចំការ តាមផ្លូវឡានចាស់សម័យសង្គ្រាម ជាន់មីនតោន ផ្ទុះបណ្ដាលអោយស្លា ប់១នាក់និងរបួសធ្ងន់១នាក់ ។
សមត្ថកិច្ចមូលដ្ឋានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០២១ នៅចំណុច ចំការចេកក្រោម ភូមិចំការចេក ឃុំ ស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

Banner Sidebar 1 – ទឹកលាងដៃ

លោក កែវ វិបុល នាយប៉ុស្តិរដ្ឋបាលនគរបាល ឃុំស៊ុង បានអោយដឹងថាជនរងគ្រោះទាំងពីរនាក់ខាងលើ ម្នាក់មានឈ្មោះ ប៊នសុគា ភេទប្រុសអាយុ២៧ឆ្នាំ ស្លាប់បាត់បង់ជីវីត និង ម្នាក់ទៀតឈ្មោះ ហង់ សីហ័រ អាយុ២៦ឆ្នាំ រងរបួសមុខ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ។

ជនរងគ្រោះទាំងពីរបានជិះគោយន្តទៅកាត់ស្មៅចំការថ្មី ដែលទើបធ្វើឆ្នាំនេះ ស្ថិត ក្បែរទីតាំងកើតហេតុខាងលើ លុះមានភ្លៀង រលឹម ជនរងគ្រោះទាំងពីរ បានបើកគោយន្ត ត្រឡប់មកផ្ទះវិញ កាត់តាមផ្លូវឡានចាស់ក្នុងសម័យសង្គ្រាម ដែលផ្លូវនេះទុកចោលមិន មានអ្នកបើកឆ្លងកាត់នោះទេ ក៏បណ្តាលអោយជាន់មីនតោនផ្ទុះឡើងតែម្តង ។

លោកបញ្ជាក់ថាខណៈដែលផ្ទះមីនតោននោះ តៃកុងគោយន្តបានស្លា ប់បាត់បង់ជីវិតនៅនឹងកន្លែង ចំណែកអ្នកជិះពីក្រោយ ខ្ទាតធ្លាក់ពីលើគោយន្ត ហើយក្រោកប្រឹងរត់មកប្រាប់អ្នកភូមិពីហេតុការណ៍ រួចខ្លួនក៏ល្ងិត មុខដួលសន្លប់តែម្តង និងត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ។
លោកបញ្ជាក់ថាក្រោយកើតហេតុ ទាំងសមត្ថកិច្ចនិងអ្នកភូមិ បានទៅពិនិត្យទីតាំង ហើយបានបញ្ជូនសពជ ន រ ង គ្រោះ ទៅគ្រួសារដើម្បីរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី ។

ប្រភព ៖ មន្ទីរ ព័ត៌មាន ខេត្ត បាត់ដំបង

អត្ថបទដែលជាប់ទាក់ទង