ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ដល់ជូនម៉ាស់ចំនួន ៣មុឺនម៉ាស់
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ដល់ជូនម៉ាស់ចំនួន ៣មុឺនម៉ាស់ ដល់ប្រជាជន និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងតាមបណ្តាព្រំដែនក្នុងទិសយោធភូមិភាគទី៥ ដើម្បីការពារជំងឺរលាកសួតថ្មី ។
នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ចន្ទ័ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែនបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ម៉ាស់ចំនួន ៣០០០០ម៉ាស់(បីមុឺនម៉ាស់)សម្រាប់ចែកជូនដល់កងកម្លាំងប្រដាប់អាវុធដែលឈរជើងការពារតាមបន្ទាត់ព្រំដែនទាំង១៣ច្រក ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ព្រមចែកជូនប្រជាពលរដ្ឋដែលឆ្លងកាត់តាមច្រកទាំង១៣ផងដែរ ដើម្បីការពារនូវការឆ្លងវីរុសថ្មីឈ្មោះថាកូរ៉ូណា ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់អាស៊ានពិសេសក៏ចូលមកដល់កម្ពុជា ។