រដ្ឋបាលខេត្តតាកែវ សម្រេចបិទបញ្ចប់ការបិទខ្ទប់ ផ្សារសំរោងយ៉ោង

(តាកែវ)៖ យោងតាមលិខិតរបស់រដ្ឋបាលខេត្តតាកែវ ទទួលបាននៅ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ស្ដីពីការ សម្រេចបិទបញ្ចប់ការបិទខ្ទប់ ផ្សារសំរោងយ៉ោង ព្រមទាំងបើកឡើងវិញ នូវ ភូមិស្មៅខ្ញី ភូមិចក ភូមិពូនភ្នំ និងភូមិរលាំងគ្រើល ក្នុងឃុំត្រពាំងសាប ស្រុកបាទី ចាប់ពីថ្ងៃនេះតទៅ។

Banner Sidebar 1 – ទឹកលាងដៃ

នៅក្នុងលិខិតក៏បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ដល់ប្រជា ពលរដ្ឋនៅមូលដ្ឋាន ត្រូវអនុវត្តអោយបានម៉ឺងម៉ាត់តាមវិធានការ ៣កុំ ៣ការពារ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង