ទីបំផុត! ឈ្មោះ យ៉ត យោគ បានចូលខ្លួន និងបានទៅធ្វើតេស្ដ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩
ទីបំផុត ឈ្មោះ៖ យ៉ត យោគ បានចូលខ្លួន និងបានទៅធ្វើតេស្ដ ដោយទទួលបានលទ្ធផល វិជ្ជមាន មេរោគ #កូវីដ១៩។
បច្ចុប្បន្ននេះ អ្នកជំងឺ កំពុងទទួលការព្យាបាល នៅមណ្ឌលព្យាបាលពហុកីឡដ្ឋាន ជាតិ អូឡាំពិក។
អ្នកដែលធ្លាប់បានជួបជុំជាមួយអ្នកជំងឺ សូមទៅធ្វើតេស្ដជាបន្ទាន់!
វិធានការណ៍ការពារខ្លួន ៣កុំ ៣ការពារនោះមានដូចជា៖
៣ ការពារ៖
១.ពាក់ម៉ាសការពារមាត់ និងច្រមុះពីការប៉ះពាល់ទៅនឹងផ្ទៃខាងក្រៅរាល់ពេលដែលលោកអ្នកចេញពីផ្ទះ។
២.ការពាក់ម៉ាសក៏បានកាត់បន្ថយការយកដៃទៅប៉ះពាល់ផ្ទាល់ជាមួយមាត់ និងច្រមុះបានផងដែរ។
៣.ត្រូវសម្អាតដៃឲ្យបានស្អាតជាមួយសាប៊ូ ឬអាកុលយ៉ាងតិច ៤០ វិនាទីបន្ទាប់ពីលោកអ្នក ក្អក ឬ កណ្ដាស់, ពេលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺអំឡុងពេលថែទាំពួកគេ, មុនពេលបរិភោគអាហារ និងជាពិសេសក្រោយពេលបន្ទោរបង់រួច។ រក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ ពីអ្នកដ៏ទៃដើម្បីការពារឲ្យបាននៃការសាយភាយនៃមេរោគពីមនុស្សម្នាក់ និងមនុស្សម្នាក់ទៀតក្នុងបរិយាកាសខាងក្រៅ។ ការរក្សាគម្លាតអាចធ្វើឡើងនៅពេលដែលលោកអ្នកតម្រង់ជួរទិញទំនិញ, ការចូលរួមកិច្ចប្រជុំក្នុងបន្ទប់បិទជិត, ការសន្ទនាជាមួយមនុស្សដែលមិនមែនជាសមាជិកគ្រួសារក្នុងផ្ទះ និងករណីផ្សេងៗជាច្រើនទៀត។
៣ កុំ៖
១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលរួមគ្នាដូចជាក្នុងជណ្ដើរយន្ត, ក្លឹបកម្សាន្ត និងបន្ទប់ដែលពុំមានបើកបង្អួច។
២.កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រោះថាភាគរយនៃការសាយភាយនៃវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតមានកម្រិតខ្ពស់ និងពិបាកក្នុងការពារ។ ឩទាហរណ៍ ការចូលរួមមង្គលការ ឬកម្មវិធីដែលមានអ្នកចូលរួមច្រើននាក់, ភោជនីយដ្ឋានដែលមានមនុស្សច្រើនជាង ២០ នាក់ និងផ្សារលក់ទំនិញដែលមានមនុស្សច្រើនជាដើម។
៣.កុំប៉ះពាល់គ្នាដោយផ្ទាល់ ដូចជាចាប់ដៃ, ឱប ឬ កៀកស្មា។ លោកអ្នកនៅតែអាចប្រើប្រាស់ភាសាកាយវិការដែលមិនប៉ះពាល់គ្នាតាមរូបភាពជាច្រើនដូចជា ជំរាបសួរ ឬលើកដៃជាសញ្ញា។