បណ្ឌិត គិ ន ភា ៖ វៀតណាមមិនគួរយកបញ្ហា ជនអន្តោប្រវេសន៍របស់ខ្លួន បន្ថែមទម្ងន់នៃ ការឈឺចាប់ដល់ប្រជាជនខ្មែរទៀតទេ

( ភ្នំពេញ ) ៖ កាលពី ថ្ងៃ ទី ២ ខែ មិថុនា ឆ្នាំ ២ ០ ២ ១ រដ្ឋបាល រាជធានី ភ្នំពេញ បាន ចេញ សេចក្តីជូនដំណឹង មួយ ដែល តម្រូវ ឱ្យ មានការ រុះរើ ឬ ចល័ត ចេញ ជាបន្ទាន់ នូវ បែ ចិញ្ចឹម ត្រី ផ្ទះ បណ្ដែត ទឹក ផ្ទះ ទូក តូច ៗ និង សំណង់ មិន រៀបរយ លើ ផ្ទៃ ទន្លេ នៅ ភូមិសាស្ត្រ រាជធានី ភ្នំពេញ ដោយ ទុក រយៈពេល ០ ១ ស ប្ដាហ៍ ។

Banner Sidebar 1 – ទឹកលាងដៃ

សេចក្តីជូនដំណឹង ដដែល នេះ បាន បញ្ជាក់ ផង ដែរ ថា បើ សិន ផុត រយៈពេល នេះ រដ្ឋបាល រាជធានី ភ្នំពេញ នឹង ចាត់វិធានការ រដ្ឋបាល ដោយ ពុំ ទទួលខុសត្រូវ រាល់ ការខូចខាត ឬ ការ បាត់បង់ ណាមួយ ឡើយ ។ ក្នុង ករណី រឹងរូស អាជ្ញាធរ មូលដ្ឋាន និង មន្ត្រី ជំនាញ នឹង កសាង សំណុំរឿង បញ្ជូន ទៅ តុលាការ តាម ផ្លូវច្បាប់ ។

ក្នុង យុត្តិកម្ម នៃ ចំណាត់ ការ របស់ ខ្លួន រដ្ឋបាល រាជធានី ភ្នំពេញ បាន លើកឡើង ថា បែ ចិញ្ចឹម ត្រី ផ្ទះ បណ្ដែត ទឹក ផ្ទះ ទូក តូច ៗ និង សំណង់ អនាធិបតេយ្យ ទាំងនោះ បង្ក ឱ្យ ប៉ះពាល់ ដល់ សណ្តាប់ធ្នាប់ ផ្លូវ នាវាចរណ៍ ប្រព័ន្ធ អេកូ ឡូ ស៊ី ចរន្ត ទឹកហូរ គោក រាក់ ពិសេស ការប្រើប្រាស់ ចំណី សម្រាប់ ចិញ្ចឹម ត្រី និង ការ បញ្ចេញ កាកសំណល់ ការ បន្ទោរ បង់ ធ្វើ ឱ្យ ខូចខាត យ៉ាង ធ្ងន់ធ្ងរ ដល់ ជីវៈ ចម្រុះ ក្នុង ទឹក ខូចគុណភាព ទឹក បំពុល បរិស្ថាន និង ប៉ះពាល់ ដល់ សោភ័ណ ភាព រាជធានី ភ្នំពេញ ព្រមទាំង ប៉ះពាល់ ដល់ សុខភាព ពលរដ្ឋ ដែល ប្រើប្រាស់ ទឹក នោះ ផង ដែរ ។

ចំណាត់ ការ របស់ រដ្ឋបាល រាជធានី ភ្នំពេញ បាន ទទួលការ គាំទ្រ យ៉ាង ទូលំទូលាយ ពី ប្រជាពលរដ្ឋ ខ្មែរ គ្រប់ ស្រទាប់ វណ្ណៈ និង គ្រប់ និន្នាការនយោបាយ ។ ទន្ទឹម នឹង នោះ ប្រជាពលរដ្ឋ ខ្មែរ ជំរុញ ឱ្យ អាជ្ញាធរ រាជធានី ភ្នំពេញ អនុវត្ត ឱ្យ បាន ម៉ឺងម៉ាត់ និង មាន ប្រសិទ្ធ ភាព បំផុត ដោយ មិនគួរ អនុញ្ញាត ឱ្យ មានការ តាំងទីលំនៅ ដោយ ខុសច្បាប់ យ៉ាង អនាធិបតេយ្យ តាម ដងទន្លេ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ ដែល ជា បេះដូង នៃ ប្រទេស កម្ពុជា តទៅទៀត នោះ ទេ ។

អ្វី ដែល កាន់តែ ធ្ងន់ធ្ងរ នោះ បំផុត ទឹក ដែល ថ្នាក់ ដឹកនាំ និង ប្រជាពលរដ្ឋ ក្នុង រាជធានី ភ្នំពេញ ប្រើប្រាស់ គឺជា ទឹក ដែល អ្នក តាំងទីលំនៅ ដោយ ខុសច្បាប់ យ៉ាង អនាធិបតេយ្យ តាម ដងទន្លេ ទាំងនោះ បន្ទោរ បង់ ដាក់ជា រៀងរាល់ថ្ងៃ ។

ប៉ុន្តែ អ្វី ដែល ធ្វើ ឱ្យ ប្រជាពលរដ្ឋ ខ្មែរ ស្រឡាំងកាំង និង នឹក ហួសចិត្ត គ្រប់គ្នា នោះ គឺ វោហារសាស្ត្រ របស់ ឯកអគ្គរដ្ឋទូត ដែល ជិត ផុត អាណត្តិ របស់ វៀតណាម ប្រចាំ កម្ពុជា លោក វូ ក្វា ង មិញ ដែល បាន ថ្លែង ប្រតិកម្ម ចំពោះ វិធានការ របស់ រដ្ឋបាល រាជធានី ភ្នំពេញ ។

នៅ ថ្ងៃ ទី ៤ ខែ មិថុនា ឆ្នាំ ២ ០ ២ ១ តាមរយៈ ហ្វេសប៊ុក របស់ ខ្លួន លោក វូ ក្វា ង មិញ បាន អះអាង ថា ចំណាត់ ការ របស់ រដ្ឋបាល រាជធានី ភ្នំពេញ ដែល ដាក់កំហិត រយៈពេល ៧ ថ្ងៃ ឱ្យ ប្រជាជន ដែល ជា ម្ចាស់ បែ ចិញ្ចឹម ត្រី ផ្ទះ បណ្ដែត ទឹក ផ្ទះ ទូក តូច ៗ និង សំណង់ មិន រៀបរយ លើ ផ្ទៃ ទន្លេ ចាកចេញ ពី ផ្ទៃ ទឹក នៅ រាជធានី ភ្នំពេញ ឱ្យ អស់ ក្នុងរយៈពេល ១ ស ប្តាហ៍ ដោយ ឱ្យ សំណង់ ទាំងនោះ ចាកចេញ ពី ផ្ទៃ ទឹក គឺ លឿន ពេក និង មិន អាច អនុវត្ត បាន ឡើយ ។

លោក វូ ក្វា ង មិញ និង ប្រធាន សមាគម វៀតណាម នៅ កម្ពុជា បាន ចុះទៅ ជួប ផ្ទាល់ អ្នក តាំងទីលំនៅ តាម ដងទន្លេ ដែល ត្រូវ ឱ្យ រុះរើ ចេញ នោះ ។ វិទ្យុ សំឡេង វៀតណាម និង ទូរទស្សន៍ ប៉ុស្តិ៍ លេខ ៤ វៀតណាម ដែល បាន ចូលរួម យក ព័ត៌មាន ដែរ នោះ បាន ធ្វើ សេចក្តីរាយការណ៍ ថា អ្នក រស់ លើទឹក គឺ ភាគច្រើន ជា ប្រជាជន ដែល មាន ដើមកំណើត វៀតណាម ដែល មាន ប្រហែល ១ , ០ ០ ០ គ្រួសារ ។

វោហារសាស្ត្រ របស់ លោក ទូត វៀតណាម បាន ធ្វើ ឱ្យ ប្រពល រដ្ឋកម្ពុជា ចោទ ជា សំណួរ ថា តើ រដ្ឋបាល រាជធានី ភ្នំពេញ ស្ថិត ក្រោម រដ្ឋាភិបាល ក្រុង ហាណូយ ឬ រដ្ឋាភិបាល ក្រុងភ្នំពេញ ទើប លោក ទូត មាន ប្រតិកម្ម បែប នេះ ? កម្ពុជា ជា រដ្ឋ ឯករាជ្យ និង អធិបតេយ្យ ដែល មាន សិទ្ធិ ផ្តាច់មុខ លើ អធិបតេយ្យ ផ្ទៃក្នុង ក៏ ដូច អធិបតេយ្យខាងក្រៅ របស់ ខ្លួន ដែល មិន ស្ថិត ក្រោម ចំណុះ របស់ រដ្ឋ បរទេស ណាមួយ នោះ ឡើយ ។

ការ អនុវត្ត នូវ វិធាន ផ្ទៃក្នុង ឬ ច្បាប់ ផ្ទៃក្នុង របស់ កម្ពុជា ក៏ដូចជា ការកំណត់ នយោបាយក្រៅប្រទេស របស់ កម្ពុជា ជា សិទ្ធិ ផ្តាច់មុខ របស់ កម្ពុជា ដែល រដ្ឋ បរទេស គ្មាន សិទ្ធិ មក លូកលាន់ បានទេ ។ ជាក់ស្តែង ចំណាត់ ការ របស់ រដ្ឋបាល រាជធានី ភ្នំពេញ គឺជា កិច្ចការ ផ្ទៃក្នុង របស់ កម្ពុជា សុទ្ធសាធ គ្មាន ពាក់ព័ន្ធ អ្វី បន្តិច ណា សោះ ជាមួយ វៀតណាម ។ វោហារសាស្ត្រ របស់ លោក ទូត រូប នេះ ជា ការប្រមាថ យ៉ាង ធ្ងន់ធ្ងរ ចំពោះ ឯករាជ្យ និង អធិបតេយ្យ របស់ កម្ពុជា ។

បើ លោក ទូត ទទួលស្គាល់ ថា អ្នក តាំងទីលំនៅ ដោយ ខុសច្បាប់ យ៉ាង អនាធិបតេយ្យ តាម ដងទន្លេ ទាំងនោះ ជា ជនជាតិ វៀតណាម អ្វី ដែល លោក ទូត អាច ធ្វើ បាន គឺ រៀបចំ ធ្វើ មាតុភូមិនិវត្តន៍ ពួកគេ ឱ្យ ទៅកាន់ ប្រទេស វៀតណាម វិញ ដើម្បី បង្ហាញ ពី ភាព ថ្លៃថ្នូរ របស់ វៀតណាម ផង និង បង្ហាញ ពី ការគោរព ដល់ តម្លៃ មិត្តភាព និង កិច្ច សហប្រតិបត្តិការ ក្នុង ភាពជា អ្នកជិតខាង ល្អ រវាងប្រទេស ទាំងពីរ ផង ។ លោក ទូត មិនគួរ ធ្វើ អត្ថាធិប្បាយ ដែល នាំ ឱ្យ ខូចខាត ដល់ មិត្តភាព និង ធ្វើ ឈឺចាប់ ដល់ បេះដូង ប្រជាពលរដ្ឋ ខ្មែរ នោះ ទេ ។

វោហារសាស្ត្រ របស់ លោក ទូត ហាក់ បង្កប់ នូវ ភាព ពិសពុល ដែល ធ្វើ ឱ្យ ប្រជាជាតិ ខ្មែរ បែកបាក់ បង្កើត គ ម្លា ត នៃ ទំនុក ចិត្ត រវាង ប្រជាពលរដ្ឋ កម្ពុជា និង រាជរដ្ឋាភិបាល របស់ ខ្លួន ក្នុង ន័យ បង្កប់ មួយ ថា រាជរដ្ឋាភិបាល កម្ពុជា ស្ថិត ក្រោមបង្គាប់ វៀតណាម ឬ អាយ៉ង វៀតណាម ដែល ធ្វើ ឱ្យ ប្រជាពលរដ្ឋ ស្អប់ រាជរដ្ឋាភិបាល ខ្លួនឯង ។ ជា ការណ៍ ពិត រាជរដ្ឋាភិបាល កម្ពុជា មិន ស្ថិត ក្រោមបង្គាប់ នៃ រដ្ឋ បរទេស ណាមួយ នោះ ទេ ។ រាជរដ្ឋាភិបាល កម្ពុជា យក ប្រជាជន កម្ពុជា ធ្វើជា ម្ចាស់ អ្វីៗ ដើម្បី បុព្វហេតុ នៃ ឧត្តម ប្រយោជន៍ជាតិ និង ប្រជាជន កម្ពុជា ។

គ្រប់ពេល វេលា គ្រប់ ទីកន្លែង និង គ្រប់ ជំនួប រវាង ថ្នាក់ ដឹកនាំ កម្ពុជា និង វៀតណាម គ្រប់ លំដាប់ ថ្នាក់ ទាំង ស្ថាប័ន នីតិបញ្ញត្តិ ទាំង ស្ថាប័ន នីតិប្រតិបត្តិ ព្រមទាំង អ្នកការទូត វៀតណាម តែងតែ ស្នើសុំ ឱ្យ អាជ្ញាធរ កម្ពុជា ផ្តល់ ភាព ស្រប ច្បាប់ និង បង្ក លក្ខណៈ ងាយស្រួល ដល់ ជនជាតិ វៀតណាម ដែល មក តាំងទីលំនៅ នៅ កម្ពុជា ។ ពួកគេ មិនដែល ពិភាក្សា ពី លទ្ធភាព ធ្វើ មាតុភូមិនិវត្តន៍ ជន អន្តោប្រវេសន៍ ទាំងនោះ ឱ្យ ទៅ រស់នៅ ប្រទេស វៀតណាម ខ្លួនឯង វិញ នោះ ទេ ។

ជាក់ស្តែង ក្នុង ជំនួប ជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុ ខុន នៅ ឯ កិច្ចប្រជុំ ពិសេស ថ្នាក់ រដ្ឋ ម ន្រ្តី ការបរទេស អា ស៊ាន – ចិន លោក បួយ ថា ញ់ សឺ ន រដ្ឋមន្ត្រីការបរទេស វៀតណាម បាន ស្នើ ឱ្យ កម្ពុជា បន្ត ដោះស្រាយ ពី ភាព ស្រប ច្បាប់ ជូន ពលរដ្ឋដើម កំណើត វៀតណាម និង បាន ស្នើ ឱ្យ អាជ្ញាធរ កម្ពុជា ធានា ពី ផលប្រយោជន៍ និង សុខុមាលភាព ដល់ ពលរដ្ឋដើម កំណើត វៀតណាម ផង ដែរ ក្នុង ដំណាក់កាល ដែល កម្ពុជា កំពុង អនុវត្ត គោល នយោបាយ អភិវឌ្ឍន៍សង្គម និង សេដ្ឋកិច្ច ។

ពាក់ព័ន្ធ នឹង ចំណាត់ ការ របស់ រដ្ឋបាល រាជធានី ភ្នំពេញ នោះ ដែរ លោកស្រី L ê T h ị T h u H ằn g អ្នកនាំពាក្យ ក្រសួងការបរទេស វៀតណាម ក្នុង សេចក្តីថ្លែង ការណ៍ មួយ កាលពី ថ្ងៃ ទី ១ ០ ខែ មិថុនា ឆ្នាំ ២ ០ ២ ១ ក៏បាន រំលឹក ពី ការ ស្នើសុំ របស់ រដ្ឋមន្ត្រី ខ្លួន ទៅកាន់ ភាគី កម្ពុជា មាន ផែនទី បង្ហាញ ផ្លូវ សមស្រប សម្រាប់ សហគមន៍ ពលរដ្ឋដើម កំណើត វៀតណាម ដើម្បី ធានា បាន នូវ សិទ្ធិ និង សុខុមាលភាព ពេញលេញ ។ ស្ត្រី អ្នកនាំពាក្យ រូប នោះ បាន សង្កត់ធ្ងន់ ថា ការរៀបចំ ទីតាំង ថ្មី សម្រាប់ ពលរដ្ឋដើម កំណើត វៀតណាម ត្រូវ ឈ រលើ ហេតុផល អាច ទទួលយក បាន ជាមួយនឹង ការរៀបចំ ហេ ដ្ឋា រចនា ស ម្ព័ន្ធ ចាំបាច់ ដែល ធានា ឱ្យ ជីវិត របស់ ពួកគេ មាន ស្ថិរភាព និង ការ គាំទ្រ សុខុមាល ពីសង្គម ។

ទន្ទឹម នឹង នោះ ដែរ នៅ ថ្ងៃ ទី ៨ ខែ មិថុនា ឆ្នាំ ២ ០ ២ ១ លោក ស៊ឹម ជី ប្រធាន សមាគម វៀតណាម បាន និយាយ ថា សមាគម របស់ លោក បាន ដាក់ លិខិត ទៅកាន់ រដ្ឋបាល រាជធានី ភ្នំពេញ ដោយ បាន ស្នើសុំ បី ចំណុច គឺ ទីមួយ ស្នើសុំ ពន្យារពេល សមស្រប បំផុត ដើម្បី ផ្លាស់ប្តូរ ទីតាំង , ទីពីរ ស្នើសុំ ឱ្យ រដ្ឋបាល រាជធានី ភ្នំពេញ រក ទីតាំង ថ្មី ដែល ពួកគេ អាច ចិញ្ចឹម បែ ត្រី បាន និង ទីបី ស្នើ ឱ្យ មាន ថវិកា ដើម្បី ជួយ ផ្គត់ផ្គង់ ឱ្យ ពួកគេ មានលទ្ធភាព នៅ ពេល ចេញទៅ ។

នេះ ជា ការ ស្នើ មួយ ដែល មានការ គិតគូរ ខ្ពស់ សម្រាប់ ជនជាតិ វៀតណាម ទាំងនោះ ។ សំណួរ សួរ ថា តើ រដ្ឋបាល រាជធានី ភ្នំពេញ អាច ដោះស្រាយ សំណើ នោះ បាន ដែរ ទេ ? ទោះ ដោះស្រាយ បាន ឬ មិនបាន រដ្ឋបាល រាជធានី ភ្នំពេញ ហាក់ កំពុង ប្រឈម នឹង ទ្វេ គ្រោះ ។ បើ រដ្ឋបាល រាជធានី ភ្នំពេញ អាច ដោះស្រាយ សំណើ របស់ ពួកគេ បាន បញ្ហា ពីរ នឹង ចោទឡើង ទីមួយ គឺ មានន័យ ថា រដ្ឋបាល រាជធានី ភ្នំពេញ ទទួលស្គាល់ ជន អន្តោប្រវេសន៍ ខុស ច្បាស់ វៀតណាម ឱ្យ តាំងទីលំនៅ នៅ កម្ពុជា និង អាច ត្រូវ បាន ចោទប្រកាន់ ថា ស្តាប់បង្គាប់ វៀតណាម និង ទីពីរ សំណួរ ជាច្រើន នឹង លេចចេញ ពី មាត់ ប្រជាពលរដ្ឋ ខ្មែរ ដែល ត្រូវ បាន តម្រូវ ឱ្យ ផ្លាស់ ទី ដូចគ្នា ក្រោម ផែនការ អភិវឌ្ឍន៍ តើ រដ្ឋបាល រាជធានី ភ្នំពេញ មានបាន ដោះស្រាយ សំណើ បី យ៉ាង ដូច ខាងលើ ជូន ពួកគេ ដោយ សមរម្យ ដែរ ឬទេ ? ។

ប៉ុន្តែ បើ រដ្ឋបាល រាជធានី ភ្នំពេញ មិន អាច ដោះស្រាយ បាន តើ រដ្ឋបាល រាជធានី ភ្នំពេញ នឹង អនុវត្ត ច្បាប់ ចំពោះ ពួកគេ ដោយ របៀបណា ? តើ ពួកគេ នឹង ទៅ រស់នៅ ឯណា? ឬ គ្រាន់តែ ចេញពី ទន្លេ ខ្មែរ មួយ ទៅកាន់ ទន្លេ ខ្មែរ មួយទៀត ដដែល ? ឬ ចេញពី ដី ខ្មែរ មួយ កន្លែង ទៅ នៅ ដី ខ្មែរ មួយ កន្លែង ទៀត ? ឬ ចេញពី កណ្តាល ប្រទេស ទៅ រស់នៅ តំបន់ ព្រំដែន ? តើ ច្បាប់ អន្តោប្រវេសន៍ អាច ត្រូវ បាន អនុវត្ត ដែរ ឬទេ ? ទាំងនេះ សុទ្ធតែ ជា សំណួរ ដែល ស្មុគ ស្មាញ ពិបាក រក ចម្លើយ ។ តាមពិត ទៅ អាជ្ញាធរ ភ្នំពេញ បាន ដាក់ ឱសានវាទ ត្រឹម ថ្ងៃ ទី ៩ ខែ មិថុនា ប៉ុន្តែ ក្រោយមក បាន សម្រេច ពន្យារពេល បន្ថែម ទៀត រហូតដល់ ថ្ងៃ ទី ១ ២ ខែ មិថុនា ។

មែនទែន ទៅ ថ្វីបើ កម្ពុជា ជា រដ្ឋ តូច ប៉ុន្តែ មាន បេះដូងធំ ទូលំទូលាយ , កម្ពុជា តែង គោរព និង ផ្តល់ តម្លៃ ចំពោះ មិត្តភាព និង កិច្ច សហប្រតិបត្តិការ ជាមួយ ប្រទេសជិតខាង ក៏ដូចជា បណ្ដា ប្រទេស នានា លើ សាកលលោក ។ កម្ពុជា ពោរពេញ ដោយ បេះដូង មនុស្សធម៌ និង គោរព នូវ គុណធម៌ ជាប់ ជានិច្ច ។ ដូច ឃើញស្រាប់ ហើយ នៅ គ្រប់ រាជធានី ខេត្ត នៃ ប្រទេស កម្ពុជា សុទ្ធតែ មាន សមាគម វៀតណាម , តើ មាន ដូចគ្នា ទេ សមាគម កម្ពុជា នៅ ប្រទេស វៀតណាម ?

កម្ពុជា ពិតជា ទទួលស្គាល់ វៀតណាម ក្នុង ការចូលរួម ជួយ រំដោះ ប្រជាជន កម្ពុជា ចេញពី របបប្រល័យពូជសាសន៍ ខ្មែរក្រហម ។ ជា ការ ឆ្លើយតប ស្តូប អនុ ស្សា វ រី យ៍ កម្ពុជា – វៀតណាម ត្រូវ បាន អនុញ្ញាត ឱ្យ សាងសង់ ស្ទើរគ្រប់ រាជធានី ខេត្ត នៃ ប្រ ទេ កម្ពុជា , តើ មាន ស្តូប អនុ ស្សា វ រី យ៍ ដូចគ្នា នេះ នៅ វៀតណាម ដែរ ឬទេ ? ។

តើ វៀតណាម មាន ធ្លាប់ បាន រំឭក គុណ កម្ពុជា ដែល បាន រួមចំណែក ក្នុង បុព្វហេតុ បង្រួប ប្រ ងួ ម ទឹកដី វៀតណាម ដែរ ឬទេ ? ការ ជួយ របស់ កម្ពុជា ដើម្បី បុព្វហេតុ បង្រួប ប្រ ងួ ម ទឹកដី វៀតណាម បាន ធ្វើ ឱ្យ សហរដ្ឋ អា ម៉េរិ ក ទម្លាក់ គ្រាប់បែក រាប់ លាន តោន នៅ លើទឹក ដី កម្ពុជា និង បាន ធ្វើ ឱ្យ ប្រជាជន កម្ពុជា ស្លាប់ និង រង របួស រាប់ សែន នាក់ , ស្លាកស្នាម ផ្លូវលំ ហូ ជី ញ ឆ្លងកាត់ ប្រទេស កម្ពុជា មិនទាន់ រលុប នៅឡើយ , តើ នេះ ជា គុណ ដែល វៀតណាម គួរ រំឭក ដែរ ឬទេ ? ប្រជាជន កម្ពុជា ហាក់ មាន អារម្មណ៍ ចាញ់ប្រៀប វៀតណាម ខ្លាំង ណាស់ ។ ប្រជាជន កម្មាភិបាល និង ថ្នាក់ ដឹកនាំ វៀតណាម គួរ គិតដល់ តម្លៃ នៃ ទំនាក់ទំន ង និង មិត្តភាព ក្នុង ភាពជា អ្នកជិតខាង ល្អ មិនគួរ ចាក់ទឹក ត្រី ទៅលើ ស្នាមរបួស ដែល នាំ ឱ្យ មាន ការឈឺចាប់ បន្ថែម នោះ ទេ ។

នៅ ក្នុង ប្រវត្តិសាស្ត្រ កម្ពុជា បាន បាត់បង់ ទឹកដី ច្រើន ណាស់ ទៅ ហើយ ទៅ ប្រទេស វៀតណាម ។ ដែនដី កម្ពុជាក្រោម រាប់ សិប ខេត្ត រួម ទាំង ក្រុង ព្រៃនគរ ផង ដែល មាន ពលរដ្ឋ ជា ដើមកំណើត ខ្មែរ រាប់ លាន នាក់ រស់នៅ ទីនោះ , កោះត្រល់ ជា កោះ គុ ជ ដ៏ ឆើតឆាយ ដែល មាន ចម្ងាយ តែ បន្តិច សិប គីឡូ ពី ក្រុង កែប បាន ត្រូវ បាត់បង់ ទៅ ប្រទេស វៀតណាម ដែរ ។ កម្ពុជាក្រោម ក្តី កោះត្រល់ ក្តី ទោះបី បាត់បង់ ក្នុង សម័យកាល ណា ក៏ដោយ ក៏ ប្រជាជន កម្ពុជា ជំនាន់ នេះ និង ជំនាន់ ក្រោយៗ ទៀត នៅតែ មាន ការឈឺចាប់ និង ស្តាយស្រណោះ ដែរ គឺ ប្រៀប ដូចជា ការ បាត់បង់ អ វៈ យ វៈ ចេញពី រាងកាយ ដូច្នោះ ដែរ ។

ដូច្នេះ វៀតណាម មិនគួរ យក បញ្ហា ជន អន្តោប្រវេសន៍ របស់ ខ្លួន បង្ក ឱ្យ មាន ការឈឺចាប់ បន្ថែម ដល់ ប្រជាជន ខ្មែរ នោះ ទេ ។ វៀតណាម គួរតែ រៀបចំផែនការ មាតុភូមិនិវត្តន៍ ជនជាតិ របស់ ខ្លួន ទៅកាន់ ប្រទេស ខ្លួន វិញ ហើយ មិនគួរ គិតតែពី សុំ ភាព ស្រប ច្បាប់ ដល់ ពួកគេ ពី ប្រទេស កម្ពុជា នោះ ទេ ។ វា ល្មម ដល់ពេល បញ្ចប់ នយោបាយ ដំណើរ ឆ្ពោះ មក ទិសខាងលិច របស់ អ្នក ហើយ , អ្នកទទួល បាន ទឹកដី ពី កម្ពុជា ច្រើន ណាស់ ហើយ ។ ប្រទេស ទាំងពីរ ត្រូវ ចេះ រួម រស់ ជាមួយគ្នា ដោយ សុខ សន្តិភាព ការគោរព អធិបតេយ្យ ឯករាជ្យ និង បូរណភាពទឹកដី របស់ គ្នា និង មិន ជ្រៀតជ្រែក កិច្ចការ ផ្ទៃក្នុង របស់ ផងគ្នា ទៅវិញទៅមក ឱ្យ សក្តិ សមនឹង ពាក្យស្លោក នៃ ទំនាក់ទំនង ដែល ប្រទេស ទាំងពីរ បាន អនុម័ត គឺ « ភាពជា អ្នកជិតខាង ល្អ មិត្តភាព ជា ប្រពៃណី និង កិច្ច សហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និង យូរអង្វែង » ៕ បណ្ឌិត គិ ន ភា ប្រធាន វិទ្យាស្ថាន ទំនាក់ទំនង អន្តរជាតិ នៃ កម្ពុជា រាជបណ្ឌិត្យសភា កម្ពុជា ( ទ ស្សនៈ ក្នុង អត្ថបទ នេះ ជា ទ ស្សនៈ ផ្ទាល់ខ្លួន របស់ អ្នកនិពន្ធ )

អត្ថបទដើម ចុះផ្សាយនៅលើ Fresh News

អត្ថបទដែលជាប់ទាក់ទង