ឃាត់ខ្លួន អ្នកកាសែត ៦ នាក់ ពីបទ កំហែង យក

តាមសេចក្ដី រាយការណ៍ របស់ នគរបាល មូលដ្ឋាន ស្រុក មុខ កំពូល បាន អោយដឹងថា នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១
វេលាម៉ោង១៥.៣០នាទី
ចំណុចផ្លូវលំ ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ និង អធិការ ដ្ឋាន នគរបាល ស្រុក មុខ កំពូល បាន ឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ស្រី០១នាក់ មានឈ្មោះ ៖

Banner Sidebar 1 – ទឹកលាងដៃ

១.ឈ្មោះ ស៊ូ ស្រីលាភ ភេទស្រី អាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មាន(ម្ចាស់អាជ្ញាប័ណ្ណសារព័ត៌មាន BATI TV NEWS)

២.ឈ្មោះ ចាន់ ឬទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មាន
មានទីលំនៅបច្ចុប្បន្ន ភូមិដើមចាន់សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។(ជាសមាជិក)

៣.ឈ្មោះ ផន ថា ភេទប្រុស អាយុ៤៣ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មាន
មានទីលំនៅបច្ចុប្បន្ន ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។(ជាសមាជិក)

៤.ឈ្មោះ ច្រុង សុខនី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មាន
មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។(ជាសមាជិក)

៥.ឈ្មោះ ប្រាក់ បេន ភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរអ្នកសារព័ត៌មាន
មានទីលំនៅបច្ចុប្បន្ន ភូមិកណ្ដាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។(ជាសមាជិក)

៦.ឈ្មោះ អ៊ុក ឡា ភេទប្រុស អាយុ៥១ឆ្នាំជនជាតិខ្មែរមុខរបរ រត់ម៉ូតូឌុប
មានទីលំនៅបច្ចុប្បន្ន ភូមិត្នោតជ្រៃ សង្កាត់បឹងទំពុន ខណ្ឌចំការមន រាជធានីភ្នំពេញ។(ជាសមាជិក)

ដកហូត វត្ថុតាងមួយចំនួន រួមមាន ៖

១.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ស្ពឺ1C-0315 ចំនួន០១គ្រឿង។
២.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខស្វាយរៀង1H-5016 ចំនួន០១គ្រឿង។
៣.ម៉ូតូម៉ាកហុងដា C110(សង់ប៊ិច) ពណ៌ខ្មៅស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1HL-4398 ចំនួន០១គ្រឿង។
៤.ទូរស័ព្ទម៉ាក oppoពណ៌ព្រីងទុំចំនួន ០១គ្រឿង។
៥.ទូរស័ព្ទម៉ាក HUAWEIពណ៌ខ្មៅចំនួន ០១គ្រឿង។
៦.ទូរស័ព្ទម៉ាក REAMIពណ៌ខៀវចំនួន ០១គ្រឿង។
៧.ទូរស័ព្ទម៉ាក SAMSUNGពណ៌សចំនួន០១គ្រឿង។
៨.ទូរស័ព្ទម៉ាក NOKIA1280ចំនួន ០5គ្រឿង។
៩.ប័ណ្ណសំគាល់ខ្លួនសារពត៌មានចំនួន០៦សន្លឹក។
១០.លិខិតបេសកកម្មចំនួន០៤ច្បាប់។
១១.ជើងដែកសម្រាប់ដាក់ទូរស័ព្ទឡាយចំនួន០២។
១២.ម៉ៃក្រូហ្វូនចំនួន០២។
១៣.វ៉ាលីយួពណ៌ខ្មៅចំនួន០១។

សមត្ថកិច្ចបានអោយដឹងទៀតថា កាលពីថ្ងៃទី១៩ .០៦.២០២១ វេលាម៉ោង១៥.៣០នាទីក្រោយពីទទួលបានព័ត៌មានថា÷

មានករណីគំរាមកំហែងទារប្រាក់ លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានដឹកនាំកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ចុះទៅកន្លែងកើតហេតុ ហើយក៏បានឃើញជនសង្ស័យទាំង០៦នាក់ខាងលើ ឡាយវីដេអូនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ហើយកម្លាំងយើងក៏បាននាំខ្លួនជនសង្ស័យទាំង០៦នាក់នឹងវត្ថុតាងខាងលើយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា÷ នៅថ្ងៃទី១៩.០៦.២០២១វេលាម៉ោង១២.០០នាទីខ្លួនទាំង០៦នាក់បានជិះម៉ូតូចំនួន០៣គ្រឿងខាងលើ ចេញពីសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គោលបំណងមកផ្ទះឈ្មោះ បារាំង នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយកម្លាំងផ្ដល់ព័ត៌មានរបស់ខ្លួនប្រាប់ថា នៅផ្ទះនេះមានលេងល្បែងស៊ីសងជល់មាន់តាមអនឡាញ ។

ពេលជនសង្ស័យទាំង០៦នាក់មកដល់ក្នុងវត្តបុប្ផារាមហៅវត្តព្រែកអញ្ចាញ ក៏នាំគ្នាឈប់ម៉ូតូនៅក្នុងវត្តនោះ ហើយជនសង្ស័យឈ្មោះ ចាន់ ឬទ្ធី បានប្រាប់ទៅជនសង្ស័យឈ្មោះ អ៊ុក ឡា ថា÷ពេលទៅដល់ផ្ទះឈ្មោះ បារាំង ត្រូវទារប្រាក់ពីរឈ្មោះបារាំងចំនួន១០០ដុល្លារ បើមិនបានប្រាក់ចំនួន១០០ដុល្លារទេ គឺមិនព្រមឡើយ ។

និយាយគ្នាហើយជនសង្ស័យទាំង០៦នាក់ ក៏នាំគ្នាជិះម៉ូតូទៅផ្ទះរបស់ឈ្មោះ បារាំង ពេលទៅដល់ ក៏នាំគ្នាឈប់នៅក្រោមដើមខ្វិតក្បែរផ្ទះនោះ ហើយក៏នាំគ្នាដើរចុះដើរឡើង ពេលនោះឈ្មោះបារាំង ក៏ចេញមកសួរថា÷ បងឯងជាអ្នកសារព័ត៌មានឬ? ហើយជនសង្ស័យឈ្មោះអ៊ុក ឡា ក៏ឆ្លើយទៅវិញថា÷ខ្ញុំជាអ្នកសារព័ត៌មាន ពេលនោះឈ្មោះបារាំងក៏ប្រាប់ថា អញ្ចឹងបងឯងយកប្រាក់២០ដុល្លារទៅដើម្បីចាក់សាំង ខ្ញុំអត់មានលេងអីទេខ្ញុំលក់តែកាហ្វេ តែជនសង្ស័យមិនយកហើយក៏ប្រាប់ទៅឈ្មោះបារាំងវិញថា ទាល់តែ១០០ដុល្លារបានយកបើមិនបាន ១០០ដុល្លារអត់យកទេ។

បន្ទាប់មកជនសង្ស័យទាំង០៦នាក់ក៏នាំគ្នាជិះម៉ូតូចេញមកបាត់ បាន៣០នាទីក្រោយមកជនសង្ស័យទាំង០៦នាក់ក៍នាំគ្នាជិះម៉ូតូទៅទីនោះម្ដងទៀតដើម្បីទារប្រាក់ពីឈ្មោះបារាំង ពេលទារប្រាក់មិនបាន ក៏នាំគ្នាមកឈរឡាយវីដេអូនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញតែម្ដង។
ចំពោះជនសង្ស័យទាំង០៦នាក់ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកមុខកំពូល។
ករណីនេះជំនាញនិងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង