ប្រជាពលរដ្ឋជិត២ម៉ឺននាក់ ដែលមិនទាន់បានចាក់វ៉ាក់ សាំងកូវីដ-១៩ បានមកចាក់វ៉ាក់សាំងនៅទីតាំងទាំង១៤ ដែលបានកំណត់ដោយអាជ្ញាធររាជធានី

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញឱ្យដឹងថា ប្រជាពលរដ្ឋជិត២ម៉ឺននាក់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ បានសម្រុកមកចាក់វាក់សាំងនៅទីតាំងទាំង១៤ ដែលបានកំណត់ កាលពីថ្ងៃអាទិត្យទី២៧ខែមិថុនា និងនៅព្រឹកថ្ងៃ២៨ ខែមិថុនានេះ ខណៈដែលរដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទចុងក្រោយ នៃការចាក់វ៉ាក់ សាំងជូនប្រជាពលរដ្ឋ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃ២៧ ខែ មិថុនា ដល់ថ្ងៃ០៨ខែកក្កដាឆ្នាំ២០២១ ។

Banner Sidebar 1 – ទឹកលាងដៃ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់ សាំងជារឿយៗ និងបានជំរុញឱ្យក្រុមការងារ ក្រុមគ្រូពេទ្យនិងអាជ្ញាធរដែនដី នាំគ្នាទៅចាក់វ៉ាក់សាំងនេះឱ្យបានលឿន និងបានគ្រប់គ្នាសម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹងថា ចំពោះប្រជាពលរដ្ឋ ដែលមិនបានទទួលទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅក្នុង១៣ ខណ្ឌក្នុងរាជធានីភ្នំពេញ មានចំនួនសរុប ១៩ ៣៩៩នាក់ ក្នុងនោះ នៅខណ្ឌកំបូល នៅ សល់ចំនួន ៩៨៧នាក់ ខណ្ឌពោធិ៍សែនជ័យ នៅសល់ចំនួន៤៩៨០នាក់ ខណ្ឌ ទួលគោក នៅសល់ចំនួន ១២៩៧នាក់ ខណ្ឌ៧មករា នៅសល់ចំនួន៧៥៥នាក់ ខណ្ឌដូនពេញ នៅសល់ចំនួន៥២១នាក់ ខណ្ឌបឹងកេងកង នៅសល់ចំនួន៧០២នាក់ ខណ្ឌចំការមន នៅសល់ចំនួន២២២នាក់ ខណ្ឌដង្កោនៅសល់ចំនួន១៨៨៧នាក់ ខណ្ឌជ្រោយចង្វា នៅសល់ចំនួន២៥៩០នាក់ ខណ្ឌឫស្សី កែវ នៅសល់ចំនួន៣០០នាក់ ខណ្ឌច្បារអំពៅនៅសល់ចំនួន ១៨៧៣នាក់ ខណ្ឌមានជ័យ រួចរាល់ ខណ្ឌសែនសុខ នៅ សល់ចំនួន១៧៦១នាក់និងព្រែកព្នៅនៅសល់ចំនួន ១៥២៤នាក់។

គួរបញ្ជាក់ថា រដ្ឋបាលរាជ ធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានី បានចេញសេចក្តីជូន ដំណឹង ស្តីពីកាលបរិច្ឆេទចុង ក្រោយ នៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅភូមិ សាស្ត្ររាជធានីភ្នំពេញ ដែលក្នុងសេចក្តីជូនដំណឹងនេះ បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការជាតិចាក់វ៉ាក់ សាំង ដោយអនុលោមតាមផែនការមេ សម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ- ១៩ ដែលមានអនុគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជាសេនាធិការ និងដែលមានកិច្ចសហការពីក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារ ជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្ត ស.ស.យ.ក និងក្រុមគ្រូពេទ្យនៃអង្គភាពផ្សេងៗ បានដំណើរការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ឆ្នាំឡើងទៅនៅ រាជធានីភ្នំពេញបានយ៉ាងរលូន ស្របតាមជំហានកម្មវិធីការងារ ដែលបានគ្រោងទុក ហើយប្រជាពលរដ្ឋ ក៏បាន ស្ម័គ្រចិត្តយ៉ាងសស្រាក់សស្រាំ តម្រង់ជាជួរមកចាក់វ៉ាក់សាំង តាមគោលដៅនៃខណ្ឌនីមួយៗ។

ដើម្បីឈានទៅសម្រេចលទ្ធផលឱ្យបាន ជោគជ័យ ១០០ភាគរយ ស្របតាមផែនការ យុទ្ធសាស្ត្ររបស់ គណៈកម្មការចាក់វ៉ាក់សាំង និងរាជរដ្ឋាភិបាល ដែលគ្រោងបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ នៅសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០២១ នោះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពល រដ្ឋដែលកំពុង រស់នៅស្នាក់ នៅ ប្រកបអាជីវកម្មមុខរបរផ្សេងៗ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលពុំទាន់បានទទួលការចាក់វ៉ាក់សាំង អញ្ជើញរួសរាន់ មកចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ កុំបីខាននៅតាមទីតាំង ដែលបានកំណត់ក្នុងខណ្ឌទាំង១៤៕

អត្ថបទដែលជាប់ទាក់ទង