ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសនៅតំបន់វាលទំនាបកណ្តាល ចាប់ពីថ្ងៃទី ៤-៦ ខែកក្កដា ឆ្នាំ២០២១ ។
សេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសដោយក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា:
ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពល ២ដំណាក់កាល
១. ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា គឺឥទ្ធិពលខ្យល់មូសុងនិរតីគឺខ្សោយ
២. ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្តដា គឺឥទ្ធិពលខ្យល់មូសុងនិរតីមធ្យម និង ជ្រលងសម្ពាធទាបពីចិន
ស្ថានភាពបែបនេះនឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរ និងផ្នែកខ្លះក៏មានភ្លៀងធ្លាក់ច្រើន។
សូមអានសេចក្តីជូនដំណឹងខាងក្រោម