អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចូលរួមអបអរសាទរខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា

Banner Sidebar 1 – ទឹកលាងដៃ

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជកម្ពុជាខេត្តកណ្តាល នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព សំណេះសំណាល និងចែកអំណោយដល់សមាជិកសមាគមចំនួន ២២០នាក់ ដើម្បីចូលរួមអបអរសាទរ ទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី ១៤ (២១ មិថុនា ២០០៧- ២១ មិថុនា ២០២១) នៅទីបញ្ជាការតំបន់ប្រតិបត្តការសឹករងកណ្តាល ។

ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានឡើងថ្លែងស្វាគមន៍ និងសម្តែងនូវ គារវកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន ឯកឧត្តម គណៈអធិបតី ដែលបានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា និងអានរបាយការណ៍ស្ដីពី សកម្មភាពការងាររបស់ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាលនាពេលកន្លងមកផងដែរ។
នៅក្នុងឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអានសារលិខិត របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយបានមានមតិសំណេះសំណាល សួរសុខទុក្ខដល់បងប្អូនជាអតីតយុទ្ធជនកម្ពុជា និង ក្រុមគ្រួសារ របស់សមាជិក សមាគម អតីតយុទ្ធជនកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី ១៤ ឆ្នាំ២០២១។
ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសូមអរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណ ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិការ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញដល់កម្ពុជា និង ដឹងគុណចំពោះ អតីតយុទ្ធជន ដោយកន្លងមក បានលះបង់ នៅអាយុជីវិត ហ៊ានធ្វើពលីកម្ម តស៊ូគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិ ទើបបានធ្វើអោយប្រទេសរបស់យើង ទទួលបាន នូវសុខសន្ដិភាព មានការអភិវឌ្ឍ រហូតមកដល់សព្វថ្ងៃ ។ ឯកឧត្តមបានបញ្ជាក់ថា៖ រាល់ស្នាដៃទាំងនេះសរបញ្ជាក់អោយឃើញថា ការខិតខំប្រឹងប្រែង និង ការលះបង់របស់អតីតយុទ្ធជន បានធ្វើអោយកូនចៅជំនាន់ក្រោយ បានទទួលនូវ សុខសន្ដិភាព មានសាលារៀន មានផ្លូវថ្នល់ មានវត្តអារាម មានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសនៅក្នុងខេត្តកណ្តាលរបស់យើង ។

ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្តកណ្តាល ក៏បានអញ្ជើញចុះត្រួតពិនិត្យមើលអគារ ដែលសាងសង់បានប្រមាណជា ៨០ ភាគរយ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក រួមមាន អគារស្នាក់នៅ១ខ្នង អគារផ្ទះបាយ ១ខ្នង និងបន្ទប់ សំរាប់កងទ័ពនៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង