ក្រសួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ(បន្ថែម)នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។
ក្រសួងបានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុ រួចមកឃើញថា នៅវេលាម៉ោង០៧៖០០នាទី ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ មានសម្ពាធទាបសកម្មមួយ ដែលបានស្ថិតក្នុងសមុទ្រចិន ខាងលិចប្រទេសហ្វីលីពីន និងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD និងធ្វើដំណើរឆ្ពោះមកទិសពាយ័ព្យ។
ក្រសួងបានបន្តថា នៅវេលាម៉ោង០៤៖០០ល្ងាចថ្ងៃដដែលនេះ វិសម្ពាធបានបង្កើនឥទ្ធិពលជាកូនព្យុះទី៦ឈ្មោះ អ៊ុន-ហ្វា TS IN-FA 2106 នៅលើសមុទ្រចិនខាងត្បូង ចំណុចខ្សែវណ្ឌទី ១៤អង្សារ៤នៃរយ:ទទឹងខាងជើង និងខ្សែស្របទី ១១៤អង្សា១ នៃរយ:បណ្ដើយខាងកើត។
យោងតាមការព្យាករនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះនេះ និងធ្វើដំណើរចូលទៅកោះហៃណាំ ប្រទេសចិន។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះ និងថមថយឥទ្ធិពលរបស់ខ្លួនទៅជាវិសម្ពាធ TD រួចចូលទៅ ប្រទេសវៀតណាមខាងជើង។
ដោយឡែកជ្រលងនៃកូនព្យុះ លើកទី៦ អ៊ុន-ហ្វា TS IN-FA 2106 នេះ និងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាឮ ចាប់ពីថ្ងៃទី៥ , ៦, ៧ និង៨ ខែកក្កដា ឆ្នាំ២០២១ ។
ក្រសួងធនធានទឹក បានគូសបញ្ជាក់ថាលក្ខណះបែបនេះ ធ្វើឲ្យអាកាសធាតុ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញទន្លេសាប និងបឹងទន្លេសាប មានភ្លៀងធ្លាក់ពីបង្ហួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្ហូរ,
២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតាមដងទន្លេមេគង្គ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គរ, ៣៖ តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក៏ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គរ ជាមួយរលកសមុទ្រ មានកម្ពស់ជាមធ្យម និង៤៖ ស្ថានភាពនៃទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិចជាបន្តបន្ទាប់ ។
ជាមួយគ្នានោះ ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន និងប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕
ប្រភភព៖ក្រសួងព័ត៏មាន