អ្នកល្បីៗតម្រង់ជួរគ្នាចេញលិខិតសុំទោសជាបន្តបន្ទាប់ !
ក្រៅពីប្រជាពលរដ្ឋដែលបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធនឹងជម្ងឺផ្លូវដង្ហេីមវីរុសកូរ៉ូណា ត្រូវបានសមត្ថកិច្ចហៅមកធ្វេីការអប់រំ និង ធ្វើកិច្ចសន្យាជាបន្តបន្ទាប់ អ្នកសារព័ត៌មាន និង ប្រធានសមាគមសិល្បករក៏បានចេញលិខិតសុំទោសជាបន្តបន្ទាប់ផងដែរ ។
លោក សយ សុភាព អ្នកកាសែតអាជីពក៏ភ្លាត់ស្នៀតក្នុងការផ្សាយព័ត៌មានខុសការពិតដែរ ។ ចំណែកលោក ហេង ឡុង ដែលគ្មានតួនាទីជាអ្នកកាសែត តែជាប្រធានសមាគមសិល្បករក៏បានបង្ហោះវីដេអូមិនពិត ។ រីឯលោក ឃឿន សូឡា ហៅ K01 ក៏បានផ្សាយព័ត៌មានមិនពិតដែរ ។ ពេលនេះអ្នកទាំង ៣ បានធ្វើលិខិតសុំទោស មហាជន និង សុំទោសថ្នាក់ដឹកនាំរួចហេីយ ។
ដូចខ្ញុំបានជំរាបជូនបងប្អូនក្នុងបណ្តាញសង្គម ហ្វេសប៊ុក អញ្ចឹង គឺមានតែ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លង CDC និង ក្រសួងសុខាភិបាល តែប៉ុណ្ណោះ ដែលមានតួនាទីក្នុងការផ្ដល់ព័ត៌មានផ្លូវការពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហេីមវីរុសកូរ៉ូណា ។