អាជ្ញាធរស្រុកអង្គរជុំ សម្រេចបិទផ្សារចារឈូក មួយរយៈបន្ទាប់ពីរកឃើញអាជីវករនៅក្នុងផ្សារនេះមានវិជ្ជមានកូវីដ-១៩

លោក លុក ផុស អភិបាលស្រុកអង្គរជុំ ខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា រដ្ឋបាលស្រុកអង្គរជុំ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា បានសម្រេចបិទផ្សារចារឈូក ស្រុកអង្គរជុំមួយរយ: បន្ទាប់ពីរកឃើញអាជីវករនៅក្នុងផ្សារនេះមានវិជ្ជមានកូវីដ-១៩ ដែលនេះគឺជាការឆ្លងនៅសហគមន៍ស្រុកអង្គរជុំ។

Banner Sidebar 1 – ទឹកលាងដៃ

លោកបានបន្តថា ក្រុមគ្រូពេទ្យបានធ្វើតេស្តបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធសរុបចំនួន ៣៥២នាក់ លទ្ធផលវិជ្ជមានចំនួន ៥២នាក់។ ជាមួយគ្នានេះ អភិបាលគណៈអភិបា លស្រុកអង្គរជុំ មន្ត្រីរាជការដែលបម្រើការងារក្នុងសាលាស្រុក ដែលមានការពាក់ព័ន្ធជាមួយអ្នកមានផ្ទុកជំងឺកូវីដ-១៩ បានធ្វើតេស្តរហ័សលើកទី១ លទ្ធផលអវិជ្ជមាន។

រដ្ឋបាលស្រុក ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងផ្សារចារឈូកនេះ និងអ្នកវិជ្ជមាន ផ្សេងៗទៀត សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការ ក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ៕

ប្រភព៖ ក្រសួងព៍ត័មាន

អត្ថបទដែលជាប់ទាក់ទង