រដ្ឋបាលខេត្តព្រៃវែង បន្តរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨២នាក់បន្ថែមទៀត
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។
ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ករណីរកឃើញថ្មីខាងលើ មាននៅក្នុង៖ ១- ក្រុងព្រៃវែង ចំនួន ៣នាក់, ២- ស្រុកបាភ្នំ ចំនួន ៣១នាក់, ៣-ស្រុកពាមរក៍ ចំនួន ១២នាក់, ៤- ស្រុកពារាំង ចំនួន ១០នាក់, ៥- ស្រុកកំចាយមារ ចំនួន ៧នាក់, ៦- ស្រុកមេសាង ចំនួន ៥នាក់, ៧- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់, ៨- ស្រុកពាមជរ ចំនួន ២នាក់, ៩- ស្រុកកញ្ច្រៀច ចំនួន ២នាក់, ១០-ស្រុកព្រះសេ្ដច ចំនួន ១នាក់, ១១-ស្រុកកំពង់ត្របែក ចំនួន ១នាក់, ១២-ស្រុកស៊ីធរកណ្ដាល ចំនួន ១នាក់, ១៣-មកពីខេត្តកណ្ដាល ចំនួន ២នាក់ និង១៤-មកពីខេត្តស្វាយរៀង ចំនួន ១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុក។
ដោយឡែក ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវឲ្យខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕
ប្រភព៖ ក្រសួងព័ត៍មាន