ជំងឺកូវីដ-១៩៖ ប្រទេសថៃពង្រីកតំបន់ដែលស្ថិតនៅក្រោមវិធានការណ៍រឹតបន្តឹង

កាលពីថ្ងៃទី ១៨ ខែកក្កដា រដ្ឋាភិបាលថៃបានប្រកាសអំពីការពង្រីកវិធានការណ៍រឹតបន្តឹងទៅក្នុងខេត្តចំនួន ៣ទៀត ខណៈដែលប្រទេសនេះបានទទួលរងនូវការឆ្លងថ្មី និងការស្លាប់ច្រើនមិនធ្លាប់មានពីមុនមកនៅចំនួនបីថ្ងៃជាប់ៗគ្នា។

Banner Sidebar 1 – ទឹកលាងដៃ

ដូច្នោះហើយ វិធានការណ៍បម្រាមគោចរចាប់ពីម៉ោង ៩:០០យប់ដល់ម៉ោង ៤:០០ព្រឹក និងវិធានការណ៍្តរឹតបន្តឹងផ្សេងៗទៀតនឹងត្រូវអនុវត្តនៅក្នុងខេត្តជុនបុរី ខេត្តអយុធ្យា និងខេត្តចាក់ឆឹងសាវ ចាប់ពីថ្ងៃទី ២០ ខែកក្កដាទៅ។

កាលពីថ្ងៃទី ១៨ ខែកក្កដា ប្រទេសថៃបានកត់ត្រានូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១ ៣៩៧នាក់ ជាមួយនឹងការស្លាប់ចំនួន ១០១នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលធ្វើឱ្យចំនួនអ្នកជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសកើនឡើងដល់ ៤០៣ ៣៨៦នាក់ និងស្លាប់សរុបចំនួន ៣ ៣៤១នាក់។

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី ១៧ ខែកក្កដា ប្រទេសឥណ្ឌូណេស៊ីបានប្រកាសនូវករណីឆ្លងថ្មីបន្ថែមចំនួន ៥១ ៩៥២នាក់ និងអ្នកស្លាប់ថ្មីចំនួន ១ ០៩២នាក់ ដែលបង្កើនចំនួនអ្នកជំងឺកូវីដ-១៩ សរុបនៅក្នុងប្រទេសនោះកើនដល់ ២ ៨៣២ ៧៥៥នាក់ និងស្លាប់សរុបចំនួន ៧២ ៤៨៩នាក់។

នៅថ្ងៃដដែលនោះ ក្រសួងសុខាភិបាលហ្វីលីពីនបានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ៦ ០៤០នាក់បន្ថែមទៀត ដែលជំរុញឱ្យចំនួនសរុបនៅក្នុងប្រទេសនោះកើនឡើងដល់ ១ ៥០២ ៣៥៩នាក់ ជាមួយនឹងអ្នកស្លាប់ថ្មីចំនួន ១២២នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបមាន ២៦ ៥៩៨នាក់៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង