ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៩០នាក់ ខណៈជាសះស្បើយ ១០៨៧នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញរកណីវិជ្ជមានថ្មីចំនួន ៧៩០នាក់ ខណៈដែលអ្នកជាសះស្បើយមានចំនួន១០៨៧នាក់ និងស្លាប់ ២២នាក់ ។
គួរបញ្ជាក់ផងដែរថា គិតរហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុប ៦៧,៩៧១នាក់ ក្នុងនោះអ្នកជំងឺ៦០,០១៧នាក់ បានជាសះស្បើយ និង១១២៨នាក់បានស្លាប់។