ឧត្តមសេនីយ៍ឯក ស ថេត ៖ បញ្ជាដល់អធិការខណ្ឌទាំង១៤ បើបណ្តោយឱ្យមានបើកក្លឹបកម្សាន្ត ជួបជុំគ្នាផឹកស៊ី ច្រៀងរាំ ល្មើសវិធានសុខាភិបាល គឺទទួលខុសត្រូវចំពោះមុខថ្នាក់លើ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជម្រុញដល់លោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះបទល្មើសវិធានក្រសួងសុខាភិបាល ដែលបង្កឱ្យមានហានិភ័យរីករាលដាលជំងឺកូវីដ១៩។
ក្នុងករណីដែលបណ្តែតបណ្តោយឱ្យមានការបើកក្លឹបកម្សាន្តជួបជុំគ្នាផឹកស៊ី ច្រៀងរាំសប្បាយល្មើសវិធានក្រសួងសុខាភិបាល គឺលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ ហើយកុំឆ្លើយថា បទល្មើសកើតហើយ មិនដឹងនោះ។