សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅសង្កាត់ទាំង៣ ក្នុងក្រុងព្រះសីហនុ

លោក គាំ សុខុម នាយកសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្តសាខា និងលោកស្រីអភិបាលរងក្រុងព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដែលកំពុងធ្វើ ចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន ១៤គ្រួសារ។ ក្នុងនោះប្រជាពលរដ្ឋសង្កាត់លេខ១ ចំនួន ០៥គ្រួសារ សង្កាត់លេខ២ ចំនួន ០៨គ្រួសារ និងសង្កាត់លេខ៣ ចំនួន ០១គ្រួសារ រស់នៅក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ ។

Banner Sidebar 1 – ទឹកលាងដៃ

លោក គាំ សុខុម បានធ្វើការសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំង ១៤គ្រួសារ ក្នុងសង្កាត់ទាំង៣ ដែលកំពុងជាប់ធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភ: ព្រមទាំងបានណែនាំប្រជាពលរដ្ឋ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីធានាថាខ្លួនយើង ក្រុមគ្រួសារយើងមិនមានការចម្លងជំងឺកូវីដ-១៩ ។ ត្រូវចូលរួមពីវិធីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយលើកកម្ពស់ការផ្លាស់ប្តូរទម្លាប់ ពីការធ្វើអនាម័យជាប់ជាប្រចាំ។ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើអនាម័យដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយត្រូវពាក់ម៉ាស ឬក្រមាឱ្យបានជាប់ជានិច្ច រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម ។ ត្រូវអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមការណែនាំ .ការពារ និង ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ពិសេសទៀតនោះ គឺការរស់នៅតាមបែបគន្លងថ្មី ក្នុងការចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាល ដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍មូលដ្ឋានរបស់យើង ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កក្នុងសង្កាត់ទាំងបី នៃក្រុងព្រះសីហនុ មានចំនួន ១៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, ត្រីខ ១០កំប៉ុង, មី ១កេស, ទឹកត្រី ១យួរ, ទឹកបរិសុទ្ធ ១កេស, និងម៉ាស ១ប្រអប់ ៕

អត្ថបទដែលជាប់ទាក់ទង