កម្ពុជាបានរកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌា ចំនួន ៥ កុងតឺន័រ ក្នុងនោះមាន ចំនួន ៣កុងតឺន័រ មានផ្ទុកវីរុសកូវីដ-១៩

កម្ពុជាបានរកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌា ចំនួន ៥ កុងតឺន័រ ក្នុងនោះមាន ចំនួន ៣កុងតឺន័រ មានផ្ទុកវីរុសកូវីដ-១៩ ។

Banner Sidebar 1 – ទឹកលាងដៃ

យោងតាមលិខិតរបស់អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាលនាថ្ងៃ១៩ កក្កដា ហើយផ្សាយជាសាធារណនាថ្ងៃ២៧ កក្កដានេះ បានឲ្យដឹងថា “ក្នុងចំណោមសាច់ក្របីបង្កកចំនួន៥កុងតឺន័រ មាន៣កុងតឺន័រដែលមានលេខ៖MNBU9077964 , MNBU0153955 និងMNBU0064694 នាំចូលពីប្រទេសឥណ្ឌាដោយក្រុមហ៊ុនបូវីនីហ្វ៊ូដឯ.ក និងក្រុមហ៊ុន អើស្តារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន ឯ.កមានលទ្ធផលSARS-Cov2 វិជ្ជមាន” ។

ចំពោះលិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាវិញចេញនាថ្ងៃ២១ កក្កដា បានឲ្យដឹងដែរថា គណៈកម្មការចំពោះកិច្ចមានភារកិច្ចចាត់វិធានការកំទេចចោលសាច់បង្កក និងមុខទំនិញបង្កកផ្សេងទៀតដែលបានរកឃើញថា មានវីរុសកូវីដ១៩ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ពីលទ្ធផលវិភាគរក SARS-CoV-2 នៅលើផលិតផលសាច់ក្របីបង្កកនាំចូលេពីប្រទេសឥណ្ឌា

ខាងក្រោម៖

ប្រភព៖ ក្រសួងព័តមាន

អត្ថបទដែលជាប់ទាក់ទង