អ្នកឧកញ៉ា លី យ៉ុងផាត់ ផ្តល់អំណោយសម្ភារៈវេជ្ជសាស្រ្ត និងថវិកាដល់មន្ទីរសុខាភិបាលខេត្តកោះកុង
ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Groupបានផ្តល់អំណោយជាគ្រឿងបរិក្ខារផ្នែកវេជ្ជសាស្រ្តទំនើបៗ ព្រមទាំងថវិកាមួយចំនួនធំប្រគល់ជូនមន្ទីរសុខាភិបាលខេត្តកោះកុង ដើម្បីដោះស្រាយទុក្ខលំបាក និងបម្រើការងារជួយសង្រ្គោះអាយុជីវិតអ្នកជំងឺកូវីដ។
ការប្រគល់អំណោយដ៏មានតម្រូវការចាំបាច់នេះ គឺធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកោះកុង ក្រោមវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក ផាត់ ប៊ុនហួរ តំណាងក្រុមហ៊ុន LYP Group។ លោកជំទាវអភិបាលខេត្តកោះកុង
ក៍បានសម្តែងនូវអំណរអរគុណជាអណេកចំពោះការឧបត្ថម្ភគាំទ្ររបស់អ្នកឧកញ្ញានៅពេលនេះ អំណោយទាំងនេះពិតជាមានសារសំខាន់ណាស់ក្នុងការជួយសង្រោះជីវីតអ្នកជំងឺ ជាពិសេសអ្នកជំងឺកូវីដ-១៩ ។
គ្រឿងឧបករណ៍បរិក្ខាពេទ្យប្រគល់ជូនរួមមាន៖ ១.ម៉ាសុីនថតកាំរស្មី(Mobile X-Ray) ចំនួន ១គ្រឿង, ២.ម៉ាសុីនតាមដានសញ្ញាជីវិត ចំនួន ៥ឈុត, ៣.ម៉ាសុីនផលិតអុកសុីសែន ចំនួន ១គ្រឿង , ៤.អុកសុីសែនដបធំ ៤០លីត្រ ចំនួន ១០០ដប ,៥.ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យព្យបាលកូវីដ-១៩ ចំនួន៥០០,០០០៛/នាក់ (២០០នាក់), ៦..ឧបត្ថម្ភទឹកប្រាក់ ២៥,០០០,០០០៛ សម្រាប់ជុសជុលបន្ទប់ទឹកមណ្ឌលព្យាបាលកូវីដ-១៩ ស្រុកស្រែអំបិលសរុបជាទឹកប្រាក់ចំនួន ៧៦៥០០០ដុល្លារ។