ឃាត់​ខ្លួន​ចិន​ ២​ នាក់​ ប៉ុនប៉ង​ចេញប្លន់​ ដកហូតបានកាំភ្លេីង​ ១​ ដេីមខ្នោះដៃ​ ៤​ គូរ​

Banner Sidebar 1 – ទឹកលាងដៃ

យោងតាម​របាយការណ៍​របស់​ ផែនការងារនគរបាល​ព្រហ្មទណ្ឌ​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ​ បានអោយដឹងថា​  កាលពី​ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០៥ និង ០០នាទី ទៀបភ្លឺ កម្លាំងជំនាញផែន​នគរបាលព្រហ្មទណ្ឌ បានល្បាតនៅចំណុចអូរ៥ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ស្រាប់តែឃើញ​រថយន្ត ០១គ្រឿង ម៉ាក HighLander ពណ៌សំបកឪឡឹក មានពាក់ស្លាកលេខខាងមុខៈ ព្រៃវែង 2A-0718 ចំណែកខាងក្រោយគ្មាន បើកបរដោយជនជាតិចិន ។  

ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចយើង បានហៅឃាត់​ដើម្បីត្រួតពិនិត្យ ស្រាប់តែ​រថយន្តនោះមិនព្រមឈប់ហើយបើកគេចយ៉ាងលឿន ឃើញដូចនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការប្រដេញប្រផាត់ចាប់ប្រភីង រហូតដល់ចំណុចផ្លូវអូរ៣ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចយើងបានដេញស្ទាក់ឃាត់បាន ស្រាប់តែឃើញមានជនជាតិចិនចំនួន ០៣នាក់ បានបើកទ្វាររថយន្តក្នុងគោលបំណងរត់គេចខ្លួន ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនបាន ០២នាក់ ចំណែក ០១នាក់ ទៀតបាន​រត់គេចខ្លួនបាត់ ។ 

បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើត្រួតពិនិត្យក្នុងរថយន្តឃើញមានៈ ស្លាកលេខចំនួន ២សន្លឹក (ភ្នំពេញ 2A-6150) , ដំបងឆក់ ១ដើម , ទូរស័ព្ទដៃ ចំនួន ៤គ្រឿង, ខ្នោះដៃចំនួន ៤គូរ , កូនសោរខ្នោះ ចំនួន ៤ និង កាំភ្លើង ១ដើម ម៉ាក K-54 ពណ៌ខ្មៅ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ហើយបាននាំជនសង្ស័យទាំង ០២នាក់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី ។

     -ជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម៖

        ១-ឈ្មោះ CHEN PAN YU ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ៥ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

        ២-ឈ្មោះ ZHANG CHONG HUI ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ៥ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។

     ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល កំពុងក៏សាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯជនសង្ស័យដែលរត់គេចខ្លួន កម្លាំងជំនាញរបស់យើង កំពុងធ្វើការស្វែងរកចាប់ខ្លួន ។

     ក្នុងឱកាសនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអោយបងប្អូនប្រជាពលរដ្ឋ ជួយផ្តល់ដំណឹងមកប្រព័ន្ធទាន់ហេតុការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមានលេខៈ 097 778 0008 , 031 374 9848 , 011 506 677 នៅពេលដែលប្រទះឃើញរថយន្តទាំងឡាញណាដែលមិនប្រក្រតី ដូចជា រថយន្តគ្មានផ្លាកលេខ , មានស្នាមដោះស្លាកលេខ , ផ្លាកលេខមានតែខាងមុខ អត់មានខាងក្រោយ ,ផ្លាកលេខមានតែខាងក្រោយ អត់មានខុងមុខ  , ផ្លាកលេខខាងមុខ និងខាងក្រោយខុសគ្នា , រថយន្តដែលយកថង់ ស្កុត ក្រណាត់ បិទបាំងផ្លាកលេខ  ឬផ្លាកលេខបិទស្កុត ជាដើម ។

អត្ថបទដែលជាប់ទាក់ទង