រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ សារព័ត៌មានពិតជាសំខាន់ដែលធ្វើឱ្យសង្គមមួយប្រែប្រួល រីកចម្រើន ឬក៏ធ្លាក់ចុះបាន
ក្នុងសិក្ខាសាលាស្តីពី “ក្រមសីលធម៌ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមនៅព្រះរាជាណាចក្រកម្ពុជា” រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា តាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ប្រវត្តិសាស្ត្រកន្លងមកសារៈសំខាន់នៃព័ត៌មានវាសំខាន់ គឺធ្វើឱ្យសង្គមមួយប្រែប្រួលបាន ឬធ្លាក់ចុះគឺព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា “អ៊ីចឹងហើយក្នុងសតវស្សរ៍ទី២១នេះ យើងឃើញមានវិស័យព័ត៌មានមានរីកចម្រើនខ្លាំងក្លា ហើយយើងត្រូវមើលឃើញថា សតវត្សរ៍ទី២១ យើងឃើញរីកចម្រើនលឿនមកពីមានកត្តា៣ ក្នុងនោះ មាន ១.កត្តាអ៊ិន ធឺណិត ២.ប្រព័ន្ធផ្សព្វផ្សាយសង្គម ៣.បណ្ណាល័យសកល”។
ឯកឧត្តមបានបន្ដថា ក្នុងចំណោមកត្តាទាំង៣ ដែលយើងអាចនិយាយថា ពិភព លោកស្ថិតក្នុងចង្អុលដៃរបស់យើង។ កត្តានេះ ពិជាបានធ្វើឱ្យសតវត្សរ៍ទី២១មានការប្រែប្រួ លខ្លាំង ឬចុះអាស្រ័យព័ត៌មាននេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់បន្ថែមថា “ការក្រឡាប់ចាក់ ឬរីកចម្រើនប្រទេសក្តី ក៏អាស្រ័យលើការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាន។ ជាការពិតគេតែងនិយាយថាព័ត៌មានមិនអាចផលិតអ្វីបាន ដូចជាឡាន ឬរបស់អ្វីនោះទេ ប៉ុន្តែវាជាស្នូលដែលធ្វើឱ្យអ្វីៗដើរទៅមុខ។ ដូច្នេះហើយ យើងត្រូវ មើលឃើញពីសារៈសំខាន់របស់វា”។
ជាមួយគ្នានោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា ព័ត៌មានអាចធ្វើឱ្យសង្គមទាំងមូលប្រែប្រួលបាន ដូច្នេះក្រមសីលធម៌អ្នកសារព័ត៌មានគឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន ហើយក្នុងរដ្ឋធម្មនុញ្ញ ក៏បានចែងថាអ្នកណាក៏មានសិទ្ធិក្នុងការធ្វើអ្នកសារព័ត៌មាន ប៉ុន្តែអ្នកសារព័ត៌ មានក៏មានក្រឹត្យក្រម និងច្បាប់មួយចំនួន។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៀតថា រាល់អ្នកសារព័ត៌មានទាំងអស់ ទាំងអ្នកវិជ្ជាជីវៈត្រូវតែយល់ដឹងពីការទទួលខុសត្រូវក្នុងសង្គម អំពីរលកនៃការនិយាយស្តីដែលធ្វើឱ្យប៉ះពាល់ដល់សង្គម៕ដោយ ប៊ុនរិទ្ធ
ប្រភព៖ ក្រសួងព័ត៍មាន