ចាប់ពីថ្ងៃនេះតទៅ ក្រុមគ្រូពេទ្យចុះយកសំណាកទាំងអស់ត្រូវតែពាក់ PPE កំរិត ៣ ដើម្បីទប់ទល់នឹងវីរុសបំលែងថ្មីDelta
ចាប់ពីថ្ងៃនេះតទៅ ក្រុមគ្រូពេទ្យចុះយកសំណាកទាំងអស់ត្រូវតែពាក់ PPE កំរិត ៣ ដើម្បីទប់ទល់នឹងវីរុសបំលែងថ្មីDelta ជាកំហិត!! នេះបើយោងតាមផេគហ្វេសប៊ុលរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ។
គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៥៦០នាក់ ខណៈជាសះស្បើយ ៧៦៣នាក់ ខណៈនាំចូលថ្មី ១៦៩នាក់ និងស្លាប់២២នាក់ គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ ៕