ទីបំផុត សមត្ថកិច្ច ឃាត់ខ្លួន ម្ចាស់ រថយន្ត ដឹក ដី ស្លាក លេខ 3A-1422 កណ្តាល បានហើយ

នៅព្រឹក ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្ដម គង់ វិមាន នាយកខុទ្ទកាល័យ និង ជាអ្នកនាំពាក្យ ក្រសួង សាធារណការ និង ដឹក ជញ្ជូន បានថ្លែងប្រាប់ សារព័ត៌មាន PVNN ថា សមត្ថកិច្ច នគរបាល ខេត្ត កណ្ដាល បានស្រាវជ្រាវឃាត់ខ្លួន ម្ចាស់ រថយន្ត ដឹក ដី ពាក់ ស្លាក លេខ 3A-1422 កណ្តាល បានហើយ នៅ ព្រឹក នេះ ។

Banner Sidebar 1 – ទឹកលាងដៃ

ឯកឧត្ដម គង់ វិមាន បានបន្ថែម ថា បន្ទាប់ ពី ទទួល បាន ព័ត៌មាន អំពី រថយន្ត ដឹក ដី បានដឹក ដី ចាក់លេីថ្នល់ ក្នុង ភូមិ សាស្ត្រ ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល កាល ពី ថ្ងៃ ទី ៥ ខែ សីហា ឆ្នាំ ២០២១ បង្ករអោយស្ទះចរាចរ នោះ ក្រសួង សាធារណការ និង ដឹក ជញ្ជូន បាន សហការ ជាមួយ អគ្គស្នងការ នគរបាល ជាតិ និង ស្នងការ ខេត្ត កណ្ដាល ដេីម្បី ស្រាវជ្រាវ រកម្ចាស់ រថយន្ដ ដឹក ដី នោះ មកទទួល ខុស ត្រូវ ចំពោះ មុខ ច្បាប់ ។ បន្ទាប់ ពី ស្រាវ ជ្រាវ ដឹងអត្តសញ្ញាណម្ចាស់ រថយន្ត រួចមក នៅ ព្រឹក ថ្ងៃ ទី ៩ ខែ សីហា នេះ សមត្ថកិច្ច នគរបាល ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល បានឃាត់ខ្លួន ម្ចាស់ រថយន្ត នោះ ដើម្បី កសាង សំណុំ រឿង ចាត់ វិធានការ តាម ផ្លូវ ច្បាប់ ។

សូមបញ្ជាក់ ថា ក្រុម ឡានដឹក ដី ឡានដឹក ខ្សាច់ និង ឡាន ធន់ ធ្ងន់ មួយចំនួន បាន ធ្វើ ការតវាទាម ទារ អោយ ក្រសួង សាធារណការ និង ដឹក ជញ្ជូន អនុញ្ញាតិ អោយ ពួកគេអាចដឹកលេីសទម្ងន់ ច្រើន ជាងមុន ។ ប៉ុន្តែ ការទាមទារនោះ ផ្ទុយនឹងច្បាប់ ដែល ក្រសួង មិនអាចឆ្លេីយតបតាមសំណូមពរបានទេ ។ បេីមាន ការ កែប្រែ លុះត្រាតែ ធ្វើ វិសោធនកម្ម ច្បាប់ ដែល ។ ឥលូវ នេះ ច្បាប់ មាននៅ ជាធរមាន ដែល ចាំបាច់ ម្ចាស់ ក្រុមហ៊ុន ឬ ម្ចាស់ រថយន្ត ធន់ ធ្ងន់ ទាំងអស់ ត្រូវ តែ គោរព ច្បាប់ ដែល មានស្រាប់ ។

អត្ថបទដែលជាប់ទាក់ទង