គ្រឿងញៀន ១៥ គីឡូក្រាមនាំមកពី ថៃ ត្រូវបានរឹបអូស
សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីថៃមកកម្ពុជា រឹបអូសគ្រឿងញៀនជាង ១៥គីឡូក្រាម
អនុវត្តតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាដោយផ្ទាល់ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿង ស្រាវជ្រាវ មុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជា ។
នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២១ និង១០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១១) ដឹកនាំដោយលោក វរសេនីយ៍ឯក ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងបឬល្មើសគ្រឿងញៀន និងចូលរួមដឹកនាំសម្របសម្រួលពី លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីប្រទេសថៃមកកម្ពុជា នៅចំណុចបន្ទប់ជួល(គ្មានលេខ) ផ្លូវលេខ១១៣ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ លទ្ធផល៖
ក-ឃាត់ខ្លួនជនសង្ស័យ ០១នាក់៖ ឈ្មោះ ភី សុផល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ
ខ-វត្ថតាងចាប់យក៖ 1/ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ 15kg 358.65g
2/ ជញ្ជីថ្លឹង ២គ្រឿង 3/ ម៉ូតូ ១គ្រឿង៕
ជនសង្ស័យ និង វត្ថុ តាង សមត្ថកិច្ច នឹងកសាងសំណុំរឿងបញ្ជូនទៅ សាលា ដំបូង រាជធានី ភ្នំពេញ ចាត់ការ តាមច្បាប់ ។