រដ្ឋបាលខេត្តព្រះសីហនុ នាំយកថវិកាចូលរួមបុណ្យសពអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ
នៅរសៀលថ្ងៃ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បាននាំយកថវិការបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងថវិការបស់ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងថវិការបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមពិធីបុណ្យសពអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០:០០នាទីយប់ ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជំនួសមុខឱ្យឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងប្រជាពលរដ្ឋ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារនៃសព។
មរណភាពរបស់អ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ ជាការបាត់បង់ធនធានមនុស្សដែលបានចូលបំពេញបេសកកម្មការងារព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការ ណ៍សហគមន៍ ២០កុម្ភៈ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថា មរណភាពអ្នកគ្រូពេទ្យ អ៊ឹម ស្រីនិ គឺជាការបាត់បង់នូវបុគ្គលិកសុខាភិបាលមួយរូប ដែលបានលះបង់ យកអស់កម្លាំងកាយ ចិត្តមិនក្លាចនឿយហត់ជាមួយរាជរដ្ឋាភិបាល ដើម្បីជាតិក្នុងការចូលរួមថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នាពេលកន្លងមក៕
ប្រភព៖ ក្រសួងព័ត៍មាន