សម្តេចតេជោហ៊ុន សែន អំពាវនាវដល់ស្ថាប័នតុលាការឱ្យពិនិត្យ ពិចារណាក្នុងការបញ្ឈប់ ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អំពាវនាវដល់ស្ថាប័នតុលាការឱ្យពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។

Banner Sidebar 1 – ទឹកលាងដៃ

សម្តេចតេជោនាយករដ្ឋមន្រ្តីបានអំពាវនាវដូច្នេះតាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅថ្ងៃទី ២០ ខែកញ្ញានេះ ដោយសម្តេចសូមលើកទឹកចិត្តឱ្យលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។

បន្ថែមពីនេះទៀត សម្តេចតេជោក៏បានអំពាវនាវឱ្យភរិយា កូននិងឪពុកម្តាយរបស់លោកបណ្ឌិត សេង សារី ទំាងអស់កុំឱ្យមាន ការព្រួយបារម្ភចំពោះបញ្ហានេះតទៅទៀត។

ការប្រកាសរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនាពេលនេះបន្ទាប់ពីសម្តេចបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ ចំណុច កាលពីថ្ងៃទី ២១ កក្កដា២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយដែលការបកស្រាយនេះមានលក្ខណៈសមហេតុផលនិងអាចទទួលយកបាន ដូច្នេះក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោសូមអំពាវនាវឱ្យស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារីតទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង