ឈួន សោភា មេគយចល័ត តំបន់ ៥ ទៀតហើយ ?
គយចល័ត តំបន់ ៥ បុកពលរដ្ឋបាក់ជេីង បោះលុយ ៥០០០ ដុល្លារ បិទរឿង ?
បន្ទាយមានជ័យ ៖ ប្រភព ច្បាស់ ការ ពី មន្ត្រី គយតំបន់ ៥ បានអោយដឹងថា នៅថ្ងៃ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ កន្លង មក ថ្មីៗ នេះ មន្ត្រី គយតំបន់ ៥ បានបេីកថយន្ត Lexus RX350 ពណ៌ ស ពាក់ ស្លាក លេខ 2AU-6806 ភ្នំពេញ ដេញបុកបុរសម្នាក់ បេីកម៉ូតូ ស្កុបពី ( Scoopy ) អត់ ស្លាក លេខ ដែល មន្ត្រី គយសង្ស័យថា អត់ បង់ពន្ធ នាំចូល ។
ហេតុ ការ ណ៍ នេះបានកេីតឡេីងនៅចំណុច ជិត អូរកំបុត ក្បែរ បឹងត្រកួនដែរ ។ បុរស ដែល ជិះ ម៉ូតូ ស្កុបពី ត្រូវបានគេរាយការណ៍មកថា បានរងរបួសធ្ងន់បាក់ជេីងខាង ឆ្វេង ។ ក្រោយ កេីតហេតុ លោក ឈួន សោភា មេគយចល័ត តំបន់ ៥ បាន សម្រប សម្រួល ជាមួយ បុរស នោះដោយចេញសងលុយចំនួន ៥០០០ ដុល្លារ ទៅ បុរស នោះ ដេីម្បី បញ្ចប់ រឿង ។
ប៉ុន្តែ តាម រយៈ ហ្វេសប៊ុក របស់ ឈ្មោះ Bong Long Svay បានបង្ហោះ រូបថត គ្រោះថ្នាក់ បាក់ជេីង ដោយសរសេរថា ហេតុ អ្វី យកជីវិតខ្ញុំមកលេងសេីចម្ល៉េះ ? ចំណែក ហ្វេសប៊ុក ឈ្មោះ Chhin Roth Barca បានសរសេរថា សូមលោកពូ ផែង វណ្ណៈ និង អ្នក សារព័ត៌មាន ជួយផង គយខេត្តបន្ទាយមានជ័យ ។ សារព័ត៌មាន ជាច្រើន នៅ ខេត្ត បន្ទាយមានជ័យ ត្រូវ បាន គេបិទព័ត៌មាន ករណី នេះ ។ ចំណែក ជនរងគ្រោះ ដែល បង្ហោះ ព័ត៌មាន និងរូប ថតរងគ្រោះ ក៏បានលប់ចេញវិញផងដែរ ។
យេីងមិនអាចសុំការបំភ្លឺ ពីលោក ឈួន សោភា បានទេ ដោយគ្មានលេខទំ នាក់ទំនង ។ ប៉ុន្តែ តាមរយៈ សកម្មភាព កន្លង មក របស់ គយតំបន់ ៥ ក្រោម ការ ដឹកនាំ របស់ លោក ឈួន សោភា បានបង្ករបញ្ហាជាច្រេីនជាមួយ ពលរដ្ឋ នៅ ខេត្ត បន្ទាយមានជ័យ ។ ប៉ុន្តែ ដោយគាត់ មានខ្សែ ក្រាស់ ទេីប គ្មាន អ្នកណា ហ៊ាន ប៉ះឈួន សោភា បាន ។