ទីបំផុត​បញ្ហា​រវាង​ក្មួយ​ប្រុស​ ជា​ ច័ន្ទ​តុលា​ និង​ ក្មួយ​ស្រី​ ស៊ាន​ ធារី​ ត្រូវបានដោះស្រាយបញ្ចប់​ 🙏

នៅរសៀល​ថ្ងៃ​ទី​ ១០​ ខែ​ធ្នូ​ ឆ្នាំ​ ២០២១​ វេលា​ម៉ោង​ ៣:៣០​ នាទី​ ឯកឧត្ដម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្របសម្រួល​ទំនាស់​រវាងក្មួយប្រុស​ ជា​ ច័ន្ទ​តុលា​ និង​ ក្មួយ​ស្រី​ ស៊ាន​ ធារី​ ដោយមាន​មេធាវី​ និង​ មិត្តភ័ក្ដិ​ នៃ​ គូរភាគីទាំងពី​រចូលរួមផងដែរ​ ។ បន្ទាប់​ពី​មានការ​សម្របសម្រួល​គ្នា​ ក្មួយ​ៗទាំងពីរ​បានយល់ព្រម​ដោយស្ម័គ្រចិត្ត​និង​ ដោយគ្មានការដាក់សម្ពាធ​ ឬ​ បង្ខិតបង្ខំ​ ពី​ភាគី​ណាមួយ​ឡេីយ​ និងបាន​ធ្វើ​ ឯកសារ​បញ្ចប់​ទំនាស់​ឈប់​ប្ដឹង​ផ្ដល់​គ្នា​ដោយមាន​មេធាវី​ចូលរួម​ធ្វើ​ជាសាក្សី​ដឹងឮទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ​ ។

Banner Sidebar 1 – ទឹកលាងដៃ

ខ្ញុំ​បាទ​សូមគោរព​ថ្លែងអំណរគុណ​ចំពោះ​ ឯកឧត្តម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ ដែល​បានចំណាយ​ពេល​ដ៏មានតម្លៃ​ជួយសម្របសម្រួល​ដោះស្រាយ​បញ្ចប់​ទំនាស់​គ្នា​រវាង​ក្មួយ​ប្រុស​ ជា​ ច័ន្ទ​តុលា​ និង​ ក្មួយ​ស្រី​ ស៊ាន​ ធារី​ ។ សូមគោរព​ជូនពរ​ ឯកឧត្តម​ ទទួលបាន​ជោគជ័យ​ថែមទៀត​ក្នងវិស័យយុត្តិធម៌ដេីម្បីជាតិ​ និង​ ប្រជាជន​ 🙏🙏

អត្ថបទដែលជាប់ទាក់ទង