ចប់ហេីយ គ្រូបង្រៀនអត់មានកំហុសសោះ ព្រះរាជអាជ្ញា និងចៅក្រមបញ្ជូនយកទៅកាត់ទោស ?

កំពង់ចាម៖ គ្រូបង្រៀនម្នាក់គ្មានកំហុសសោះ ត្រូវបានលោកព្រះរាជអាជ្ញាហួតវុទ្ធីបញ្ជាអោយនគរបាលខេត្តកំពង់ចាមចាប់វ៉ៃខ្នោះដៃ និងបន្ទាប់មកចោទប្រកាន់ថាជាជនបើកបរបង្ករគ្រោះថ្នាក់ចរាចរបណ្ដាលអោយមនុស្សស្លាប់ នៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។

Banner Sidebar 1 – ទឹកលាងដៃ

ឥលូវលោកគ្រូ អ៊ូ ជាលី ដែលគ្មានកំហុសសោះ ត្រូវបានចៅក្រម និងព្រះរាជអាជ្ញាបញ្ជូនយកទៅកាត់ទោស។ សួរថាតេីមន្ត្រីរាជការជាគ្រូបង្រៀនម្នាក់ដែលគ្មានកំហុសត្រូវគេចាប់វ៉ៃខ្នោះផង ចោទប្រកាន់ផង បញ្ជូនទៅកាត់ទោសផង ត្រូវនៅស្ងៀមឬ?

ច្បាស់ណាស់ថា យេីងមិនអាចនៅស្ងៀមឈរអោបដៃមេីលបុគ្គលអនុវត្តន៍ច្បាប់ធ្វើអ្វីៗតាមអំពេីចិត្តនោះទេ។ គ្រូបង្រៀនគ្មានកំហុសដែលរងនូវអំពេីអយុត្តិធម៌បែបនេះ ត្រូវតែតស៊ូតាមផ្លូវច្បាប់ផងតាមប្រព័ន្ធផ្សព្វផ្សាយផង ដេីម្បីទាមទាររកយុត្តិធម៌មកវិញ។

សមត្ថកិច្ចជំនាញរបស់ក្រសួងមហាផ្ទៃគឺនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្រ្តបានស្រាវជ្រាវ និងបានធ្វើកោសល្យវិច្ច័យពិនិត្យស្លាកស្នាមរថយន្ដរបស់លោកគ្រូ អ៊ូ ជាលី រកឃើញថារថយន្តរបស់លោកគ្រូអ៊ូជាលី មិនមានការពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ទេ។

ប៉ុន្តែអ្វីដែលឆ្ងល់ គឺព្រះរាជអាជ្ញាហួត វុទ្ធី និងចៅក្រម មិនទទួលស្គាល់របាយការណ៍របស់នគរបាលចរាចរណ៍ក្រសួងមហាផ្ទៃ និងរបាយការណ៍កោសល្យវិច្ច័យពិនិត្យស្លាកស្នាមរថយន្ដរបស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្តក្រសួងមហាផ្ទៃ។តេីមានមូលហេតុអ្វីបានជាព្រះរាជអាជ្ញា និងចៅក្រមមិនទទួលស្គាល់របាយការណ៍របស់នគរបាលជំនាញក្រសួងមហាផ្ទៃ?

ម្យ៉ាងទៀតរបាយការណ៍បឋមរបស់នគរបាលស្រុកកងមាស និងនគរបាលខេត្តកំពង់ចាម រួមទាំងសាក្សីនៅទីកន្លែងកេីតហេតុផងមិនមានមូលដ្ឋានច្បាស់លាស់ទេ ហេីយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលដែលចុះហត្ថលេខាលេីរបាយការណ៍បឋមបញ្ជូនទៅព្រះរាជអាជ្ញា ក៏បានឡេីងមកភ្នំពេញរួមគ្នាធ្វើលិខិតសុំការយោគយល់ពីលោកគ្រូ អ៊ូ ជាលី រួចហេីយដោយបានបញ្ជាក់ថាពួកគេមានការធ្វេសប្រហែសក្នុងការបំពេញភារកិច្ ចហេីយមានភាពចន្លោះប្រហោងលេីនិតិវិធីម្យ៉ាងទៀតព្រោះតែពេលវេលា និងភូមិសាស្ត្រស្មុគស្មាញ ជាពិសេសយប់ងងឹតផងទេីបការបំពេញភារកិច្ចមិនបានត្រឹមត្រូវបណ្ដាលអោយមានការភ័ន្តច្រឡំកសាងសំណុំរឿងខុសដោយអចេតនា។

សរុបសេចក្ដីមក របាយការណ៍បឋមរបស់នគរបាលស្រុកកងមាស និងនគរបាលខេត្តកំពង់ចាម ត្រូវបានមន្ត្រីនគរបាលស្រុកកងមាស និងនគរបាលខេត្តកំពង់ចាមសារភាពពីកំហុសឆ្គង ក្នុងការកសាងសំណុំរឿងរួចទៅហេីយ ហេីយនគរបាលចរាចរណ៍ក្រសួងមហាផ្ទៃ និងលទ្ធផលធ្វើកោសល្យវិច្ច័យពិនិត្យស្លាកស្នាមរថយន្ដរបស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្តក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ថារថយន្តរបស់លោកគ្រូ អ៊ូ ជាលី មិនបានបង្ករគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ទេ។ តើព្រះរាជអាជ្ញា និងចៅក្រមមានមូលដ្ឋានអ្វីដែលបន្តចោទប្រកាន់លេីលោកគ្រូ រួចបញ្ជូនលោកគ្រូទៅកាត់ទោស? តេីយកគ្រូបង្រៀនគ្មានកំហុសទៅកាត់ទោសរបៀបម៉េច?

យេីងខ្ញុំនឹងតាមដានករណីនេះរហូតទាល់តែលោកគ្រូ អ៊ូ ជាលី ទទួលបានយុត្តិធម៌ពិតប្រាកដមកវិញ។

អត្ថបទដែលជាប់ទាក់ទង