សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារតាមរយៈលោកជំទាវរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ទៅកាន់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីដែលប្រើសម្ដីសំដៅមិនសមជាអ្នកការទូត
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈ ជំនួប សន្ទនាការងារតាមប្រព័ន្ធទូរស័ព្ទប្រមាណ៣៥នាទី នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ជាមួយឯកឧត្ដម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ទាក់ ទិនទៅនឹង ដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់រដ្ឋធានីណៃពិដោរ សាធារណរដ្ឋ សហ ភាព មីយ៉ាន់ម៉ា នាពេលកន្លងមក ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស ឥណ្ឌូណេស៊ី លោកជំទាវ រ៉េតណូ ផងនោះ បានផ្ញើសារតាមរយៈលោកជំទាវ ទៅកាន់រដ្ឋមន្ត្រីការ បរទេស ម៉ាឡេស៊ី កុំឱ្យរដ្ឋមន្ត្រីការបរទេសរូបនេះ ព្រហើនពេកដែលមានសម្ដី សំដៅមិន គប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដងដែលមិនសម ជាភាសា ការទូត។ នេះបើយោងប្រភពដែលផ្តល់ឱ្យដោយទូរទស្សន៍ជាតិកម្ពុជា។


ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានចំណាយពេលវេលាដ៏មាន តម្លៃ បំផុត ជួបសន្ទនាការងារជាលើកទី២ បន្ទាប់ពីការសន្ទនាលើកទី១ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។
ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់ទៅកាន់មីយ៉ាន់ម៉ា សម្តេចតេជោមាន ប្រសាសន៍ថា មានមនុស្សមួយចំនួនអបអរសាទរ និងគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេច ប៉ុន្តែមានអ្នកខ្លះមិនបានគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេច តេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា អ្វីដែលសម្តេចធ្វើដំណើរទៅមីយ៉ាន់ម៉ា គឺទៅដាំដើម ឈើ មិនមែនទៅកាប់ឈើនោះទេ ហើយអ្នកមិនគាំទ្រនោះ គឺហាក់គិតថាដាំដើមឈើតែ មួយ ថ្ងៃ ពីរថ្ងៃ ហើយចង់បានផ្លែផ្កាភ្លាមៗ។ សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចទៅ កាន់មីយ៉ាន់ម៉ា គឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រក ដើម្បីរកច្រកចេញ ហើយ ជាពិសេសស្ថានភាពនៅមីយ៉ាន់ម៉ា ពីមុនហើយនិងស្ថានភាពនៅពេលនេះ គឺមិនដូចគ្នាទេ ដោយសារនៅមីយ៉ាន់ម៉ា ពីមុនមានរដ្ឋាភិបាលតែមួយ ប៉ុន្តែបច្ចុប្បន្ននេះ គឺថាអាចមាន រដ្ឋាភិ បាល២ឯណ្ណោះ។
សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា យើងធ្វើក៏ខុស យើង មិន ធ្វើក៏ខុស ប៉ុន្តែគោលដៅសំខាន់របស់សម្ដេច គឺទម្លាយភាពទាល់ច្រកពាក់ព័ន្ធនឹងសភាព ការណ៍នៅមីយ៉ាន់ម៉ានោះ ដែលជាប្រទេសមួយមានសភាពការណ៍ មានលក្ខណៈស្មុគ ស្មាញ នាពេលបច្ចុប្បន្ន។ សម្ដេចតេជោបានបន្តកិច្ចសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូណេ ស៊ី ពាក់ព័ន្ធនឹងអ្វីដែលសម្ដេចគិត និងមានយោបល់ថា អ្វីដែលមីយ៉ាន់ម៉ា ត្រូវការពេលនេះ គឺត្រូវការដំណោះស្រាយដែលមានលក្ខណៈពេញលេញ ហើយមានពេលវេលាយូរអង្វែង ដើម្បីដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ានេះ។ ដូច្នេះហើយគោលដៅរបស់សម្ដេចតេ ជោ ទៅទស្សនកិច្ច មិនមែនបង្កើតភាពស្មុគស្មាញ ឬមួយយ៉ាងណានោះទេ ប៉ុន្តែគឺរកមធ្យោ បាយ ដោះស្រាយភាពទាល់ច្រកនេះ ទម្លាយភាពទាល់ច្រកនេះ ដើម្បីជួយដល់ប្រទេស មីយ៉ាន់ម៉ា ។
នៅក្នុងជំនួបនេះដែរ សម្ដេចតេជោក៏បានស្នើទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកជំទាវ រ៉េតណូ ដើម្បីឱ្យលោកជំទាវជូនសាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅរដ្ឋ មន្ត្រីការបរទេសម៉ាឡេស៊ី ដែលយើងដឹងហើយថា គាត់ធ្លាប់ធ្វើការនៅក្នុងគណបក្ស ប្រឆាំង ហើយមិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលគាត់បានធ្វើកន្លងទៅនេះ គឺវាមិនត្រឹមត្រូវនៅ ក្នុងក្របខ័ណ្ឌអាស៊ាននេះ។

នៅក្នុងការបញ្ជូនសារនេះ សម្ដេចបានមានប្រសាសន៍ថា កុំឱ្យរដ្ឋមន្ត្រីការបរទេសនេះ ព្រហើនពេក ដែលមានសំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំ អាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង ដែលមិនសមជាភាសាការទូត ដូច្នេះហើយ កុំឱ្យយកលក្ខណៈព្រហើនដែលលើកឡើងកន្លងទៅនេះ មិនដូចភាពជាក់ស្ដែងដែលអ្នក មួយចំនួន ដែលគេតាមដានការងារអាស៊ាន ឬធ្វើការងារអាស៊ាននេះ ហើយគាត់ខ្វះ នូវការ គួរសមទៀតផង។ ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែង ថា ថ្វីត្បិត ការធ្វើទស្សនកិច្ចនេះ គឺមិនមែនជាលទ្ធផលដែលយើងធ្វើបានក្នុងរយៈពេល១ថ្ងៃ ឬ១ខែ នោះទេ ប៉ុន្តែយើងធ្វើភ្លាម ហើយយើងក៏ទទួលបាននូវលទ្ធផលមួយចំនួនផងដែរ ដូចជា ទី១. គឺលទ្ធផលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីជម្រាបជូនទៅប្រធានាធិបតីឥណ្ឌូណេស៊ី គឺពាក់ព័ន្ធទៅនឹងបទឈប់បាញ់ និងការបញ្ឈប់នូវអំពើហិង្សា ដែលសម្ដេចស្នើសុំឱ្យមាន ការ ឯក ភាព ពី ឯកឧត្តម មីន អោងឡាំង ថា បទឈប់បាញ់នេះនឹងបញ្ឈប់ពីពេលនេះ ទៅរហូតទៅដល់ចុងឆ្នាំ២០២២។ អ្វីដែលសំខាន់ទៀត ទី២. គឺការផ្ដល់ជូននូវជំនួយ មនុស្ស ធម៌ ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជំនួយជាចាំបាច់ ហើយជាពិសេស គឺការ ធ្វើការជាមួយនឹងប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន មជ្ឈ មណ្ឌលអាហាររបស់អាស៊ានផងដែរដែលទទួលបន្ទុកខាងជំនួយមនុស្សធម៌ និងគ្រោះ មហន្តរាយ និងភ្នាក់ងាររបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។ ដូច្នេះការងារនេះ គឺសំខាន់ណាស់ ក្នុងការធ្វើការងារជាក្រុម និងធ្វើការងារជាមួយនឹងខាងមីយ៉ាន់ម៉ាផងដែរ ដែលនៅក្នុងការងារនេះ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពាក់ព័ន្ធនឹង ជំនួយមនុស្សធម៌ ដោយជំរុញធ្វើយ៉ាងណា ឱ្យមានជំនួយជាវ៉ាក់សាំង ការចាក់វ៉ាក់ សាំង ទៅប្រជាពលរដ្ឋដែលត្រូវការជាចាំបាច់នេះ។
សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីការងារ ផ្សេងៗទៀតដែលពាក់ព័ន្ធនិងយន្តការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកជាគំនិតនៅក្នុងការបង្កើតជាយន្តការ អាស៊ាន-ត្រយការ ដើម្បីធ្វើយ៉ាងណា ចូលរួមជួយដល់ មីយ៉ាន់ម៉ា ហើយនិងគំនិតផ្ដួចផ្ដើមរបស់ឥណ្ឌូណេស៊ី ដែលចង់បង្កើតក្រុមអ្នក សង្កេត ការណ៍ ដោយប្រើប្រាស់មន្ត្រីស្ថានទូតរបស់បណ្ដាប្រទេសអាស៊ាន ប្រចាំនៅទីក្រុងយ៉ាំង ហ្គូន នៃប្រទេសមីយ៉ាន់ម៉ានេះ។ គំនិតទាំងអស់នេះ ឬមួយក៏ការចាប់ផ្ដើមជំនួប ការងារ ផ្សេងៗទាំងអស់នេះ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើសុំថា នឹងឱ្យរដ្ឋមន្ត្រីការបរទេស អាស៊ាន ជួបប្រជុំគ្នានៅពេលខាងមុខនេះ គឺដើម្បីពិភាក្សានិងរកមធ្យោបាយក្នុង ការជំរុញ ការងារនេះ ជាពិសេសនៅក្នុងការជំរុញការធ្វើយ៉ាងណា ជួយដល់មីយ៉ាន់ម៉ានៅពេលខាង មុខនេះ។ លើសពីនេះទៀត អ្វីដែលសំខាន់នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកអំពីគំនិតផ្ដួចផ្ដើមទាំងអស់នេះ គឺសម្ដេចចង់ឱ្យ រដ្ឋមន្ត្រីការបរទេសអាស៊ាន ទាំងអស់ នឹងជួបគ្នានៅពេលខាងមុខ ដើម្បីពិភាក្សាទៅលើគំនិតផ្ដួចផ្ដើមមួយចំនួន ក៏ដូច ជាអ្វីដែលសម្ដេចបានមានប្រសាសន៍នាពេលនេះ ក៏ដូចជាកន្លងមក រួមទាំងសមិទ្ធផល នៃទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ាផងដែរ។
ជាការឆ្លើយការតបឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ីចាត់ទុកថា វិធីដែលសម្ដេច បាន ជំរុញនេះ គឺមានអត្ថប្រយោជន៍ ប៉ុន្តែសំខាន់ទៅទៀត គឺយើងទាំងអស់គ្នាបន្តអនុវត្តន៍ នូវគោលការណ៍ទាំង ៥ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចជាឯកច្ឆន្ទរួចហើយ នេះ ធ្វើយ៉ាងណាជំរុញឱ្យភាគីមីយ៉ាន់ម៉ា អនុវត្តន៍ទៅតាមផែនការទាំង៥នោះ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ និងកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ នាយក រដ្ឋ មន្ត្រី ក្នុងការជំរុញការងារដែលសម្ដេចបានទៅទសស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ ដើម្បីជំរុញការទម្លាយភាពទាល់ច្រក។ ឯកឧត្តមក៏បានលើកផងដែរ ពាក់ព័ន្ធនឹងការធ្វើ យ៉ាង ណា ឱ្យមានការរីកចម្រើន នូវការអនុវត្តផែនការ ៥ចំណុចដែលបានឯកភាពជា ឯកច្ឆ័ន្ទនេះ។ ឯកឧត្តមប្រធានាធិបតីក៏ស្នើសុំ និងឯកភាពផងដែរ ធ្វើយ៉ាងម៉េចរកដំណោះ ស្រាយទាំងអស់នេះ គឺត្រូវមានការចូលរួមដោយភាគីទាំងអស់ ដូចដែលសម្ដេចធ្លាប់លើក មក ហើយ គឺថាការបង្រួបបង្រួមជាតិ រកដំណោះស្រាយ ត្រូវតែមានការចូលរួមពី ភាគី ទាំងអស់ ។ ឯកឧត្តមបន្ថែមថា ដំណោះស្រាយនយោបាយនេះ គឺជាមធ្យោបាយដែលអាច ទទួលយកដោយភាគីទាំងអស់។
នៅក្នុងជំនួបនេះដែរ ឯកឧត្តមប្រធានាធិបតីឥណ្ឌូណេស៊ីក៏បានមានប្រសាសន៍ ដែរថា ឥណ្ឌូណេស៊ីពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញ ការងារនេះ។ រីឯចំណុចផ្ដួចផ្ដើមផ្សេងទៀតដូចជា អាស៊ាន-ត្រូយការ និងយន្តការផ្សេងៗ ទៀតនេះ គឺយើងនឹងពិភាក្សាឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នា ដើម្បីរក មធ្យោបាយក្នុងការជំរុញការងារទៅមុខទៀត។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមប្រធានាធិប តី ឥណ្ឌូណេស៊ី ក៏បានអរគុណសម្ដេចតេជោនូវកិច្ចសន្ទនាដែលមានសារៈសំខាន់នេះ ហើយ ឯកឧត្តមសង្ឃឹមថា យើងនឹងស្វែងរកនូវដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះ នៅ ពេលខាងមុខ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានថ្លែងនូវការអរគុណឯកឧត្តមប្រធានាធិបតី ឥណ្ឌូណេស៊ី ចំពោះ កិច្ចពិភាក្សានេះ ដើម្បីធ្វើយ៉ាងណា ឱ្យមានវឌ្ឍនភាពនៃការងារ របស់ យើង ហើយសម្ដេចបានគូសបញ្ជាក់ដែរថា បច្ចុប្បន្ននេះ អាស៊ាន ពិតជាមានការងារធ្វើ ច្រើនណាស់ ហើយយើងទាំងអស់គ្នានៅក្នុងអាស៊ាន ក៏មិនត្រូវក្លាយជាចំណាប់ខ្មាំងនៃ ប្រទេសមីយ៉ាន់ម៉ាផងដែរ។ សម្ដេចតេជោបានថ្លែងបន្ថែមថា យើងត្រូវតែខិតខំជំរុញ ធ្វើយ៉ាងណា បោះជំហានទៅមុខ ដើម្បីជំរុញការងាររបស់យើង ដូច្នេះហើយយើងនឹងឱ្យ រដ្ឋមន្ត្រីការបរទេសរបស់យើង ជួបពិភាក្សាគ្នានៅពេលខាងមុខនេះ៕
ប្រភព៖ក្រសួងព័ត៍មាន