សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព

នារសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានអង្គការ SOS រួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយលោក David Arnold ប្រធាន និងជានាយកប្រតិបត្តិ មូលនិធិអាស៊ី (Asia Foundation)។

Banner Sidebar 1 – ទឹកលាងដៃ
May be an image of 2 people, people standing, suit, indoor and text that says 'SPM PAGE EXT'

នៅក្នុងជំនួបនេះ លោក David Arnold បានគោរពជម្រាបជូនសម្ដេចតេជោ អំពីសកម្មភាពរបស់អង្គការ Asia Foundation នៅកម្ពុជា ដែលបច្ចុប្បន្ន កំពុងតែយកចិត្តទុកដាក់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ស្ត្រី និងយុវជន ការពង្រឹង និងអភិបាលកិច្ចល្អ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការកសាងភាពធន់ផ្នែកបរិស្ថាន ដោយរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយភាពសុខដុមរមនា ។ ក្នុងន័យនេះ លោក David បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជូនដល់អង្គការ Asia Foundation ដែលញ៉ាំងឱ្យអង្គការ Asia Foundation បំពេញបេសកកម្មរបស់ខ្លួនបានយ៉ាងរលូន និងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។

May be an image of 2 people and people standing
May be an image of 3 people, people sitting, people standing, indoor and text that says 'SPM PAGE'

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយៈពេល ៤០ឆ្នាំជាងកន្លងមកនេះ និងបានថ្លែងអំណរគុណអង្គការ Asia Foundation ជាមួយនឹងការលើកទឹកចិត្តឱ្យអង្គការនេះ បន្តការងារផង និងស្វែងរកការងារដទៃទៀត ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងកាលៈទេសៈកូវីដ-១៩ នឹងពេលដែលកម្ពុជាកំពុងតែបើកសេដ្ឋកិច្ចឡើងវិញនេះ ៕

អត្ថបទដែលជាប់ទាក់ទង