សេចក្តីជូនដំណឹង៖ ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២០ ដល់ ២៦ ខែមេសា ឆ្នាំ២០២២

​ក្រសួង​ធនធានទឹក និង​ឧតុនិយមបានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពី​ថ្ងៃទី​២០-២៦ ខែ​មេសា ឆ្នាំ​២០២២ ថាកម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​(​ប៉ាស៊ីហ្វិក​)និង​កម្រិត​សម្ពាធ​ទាប​ខ្សោយ​។

Banner Sidebar 1 – ទឹកលាងដៃ

ស្ថានភាពបែបនេះ ​នឹង​អាចធ្វើឱ្យ​បណ្តា​ខេត្ត​នៅតាម​តំបន់​វាលទំនាប​កណ្តាល អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ ផ្គរ រន្ទះនិង​ខ្យល់​កន្ត្រាក់។ ផងដែរនោះ ​តំបន់​ខ្លះ​ក៏​អាចមាន​ភ្លៀង​ច្រើន​ជា​បង្គួរ​ផងដែរ​។

ចំនែកឯ នៅបណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យមដោយ​អន្លើ លាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ ផងដែរ។ ហើយនៅតំបន់​មាត់សមុទ្រ​វិញ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ យ៉ាងណាមិញ ក្នុងខេត្តកោះកុងអាច​ទទួល​នូវ​បរិមាណ​ទឹកភ្លៀង​ច្រើនជាងគេ​។​

អាស្រ័យដោយស្ថានភាពអាកាសធាតុបែបនេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​កើតមាន​ជាយថាហេតុ​៕

នេះបើយោងតាមសេចក្តីជូនដំណឹងក្រសួង​ធនធានទឹក និង​ឧតុនិយម នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ។

អត្ថបទដែលជាប់ទាក់ទង