ពាណិជ្ជករចំនួន ៦ នាក់ រងការចោទប្រកាន់ថាចេញ មូលទានប័ត្រគ្មានសាច់ប្រាក់ ( សែកអត់លុយ ) ជិត ១ លានដុល្លារ
ប្រភពច្បាស់ការពីសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា ពាណិជ្ជករចំនួន ៦ នាក់ រងការចោទប្រកាន់ថា បានចេញមូលទានប័ត្រគ្មានសាច់ប្រាក់ ដល់ម្ចាស់បំណុល ហេីយត្រូវបានម្ចាស់បំណុលដាក់ពាក្យបណ្ដឹងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ពាណិជ្ជករទាំង ៦ នាក់នោះត្រូវបានគេស្គាល់ថាមានឈ្មោះ ៖
១- សេង ជោគវាសនា ភេទស្រី អាយុ ៣៧ ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង ២ ខណ្ឌចំការមន ។
២- លី បញ្ញាភា ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅសង្កាត់ ទួលស្វាយព្រៃ ២ ខណ្ឌចំការមន ។
៣- ឡាន រតនៈ ភេទ ប្រុស ស្នាក់នៅ រាជធានីភ្នំពេញ ។
៤- នប់ ម៉ាឡា ស្នាក់នៅ រាជធានីភ្នំពេញ
៥- អាន ភាព ស្នាក់នៅ រាជធានីភ្នំពេញ
៦- សេង ចាន់ថេង ស្នាក់នៅរាជធានីភ្នំពេញ
ប្រភពបានបន្ថែមថា តំណាងអយ្យការបានសម្រេចចោទប្រកាន់លេី ពាណិជ្ជករទាំង ៦នាក់ នោះរួចបញ្ជូនទៅចៅក្រមស៊េីបសួរដេីម្បីដំណើរការបន្តតាមនិតិវិធី ។
យេីងមិនទាន់ដឹងថា ការចោទប្រកាន់នោះពិតឬយ៉ាងណានោះទេ ព្រោះយេីងខ្ញុំមិនមានលេខទំនាក់ទំនងលោក លោកស្រី ជាពាណិជ្ជករ ទាំង ៦ រូប ខាងលើដេីម្បីសុំការបំភ្លឺ ។ យេីងខ្ញុំរង់ចាំការបំភ្លឺគ្រប់ពេល លេខទូរស័ព្ទយេីងខ្ញុំ ០១២ ៩៣៣ ៨៨៣ ។