សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជានឹងទិញអាវុធធន់ធ្ងន់ទំនើបៗដើម្បីការពារខ្លួនពីការ គំរាមកំហែង ពីប្រទេសនានា

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិបានគូសបញ្ជាក់ថានៅពេលខាងមុខនេះរាជរដ្ឋាភិបាលនឹងបញ្ជាទិញអាវុធធន់ធ្ងន់ទំនើបៗដើម្បីយកមកការពារខ្លួនឱ្យសម ស្របក្នុងការគំរាមកំហែងពីប្រទេសនានា។

Banner Sidebar 1 – ទឹកលាងដៃ

ការគូសបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ នេះ ក្នុងពិធីបើកការដ្ឋានសាងសង់នៅមូលដ្ឋានសមុទ្ររាម នាព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២២ ដោយបានអះអាងថា រាជរដ្ឋាភិបាលនឹងបញ្ជាទិញអាវុធទំ នើបៗដើម្បីយកមកការពារខ្លួន និងការគំរាមកំហែងពីប្រទេសនានា ហើយកម្ពុជាប្រកា ស ទទួលយកជំនួយជាអាវុធគ្រប់ធន់ គ្រាប់រំវេសជានិច្ចពីប្រទេសជាមិត្ត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា “កម្ពុជាបានទទួល ជំនួយឥតសំណងពីប្រទេសជាមិត្តដូចជាសម្ភារៈសឹកអាវុធធន់ធ្ងន់និងទំនើប ហើយបច្ចុប្បន្ននេះយើងកំពុង ធ្វើការហឺកហ្វឺនជំនាញ បញ្ហាបច្ចេកទេស និងប្រើប្រាស់នៅ ពេលអនាគត នៅពេលខាងមុខកម្ពុជានឹងទទួលជំនួយពីប្រទេសជាមិត្ត ហើយនឹងទិញអាវុធ ធន់ធ្ងន់ ទំនើបៗ”។

សម្តេចពិជ័យសេនាក៏បានសង្កត់ធ្ងន់ថា នៅពេលខាងមុខនេះយើងនឹងទិញសម្ភារសឹក ធន់ធ្ងន់ទំនើបៗពីប្រទេសនានាសម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួនស្របតាមមាត្រា៥៣នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងដែរថាកម្ពុជាគ្មានចេតនាគំរាមកំហែង ដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ការពង្រឹងសមត្ថភាពកងទ័ព ប្រទេសដទៃឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិត សមត្ថភាពការពារខ្លួនកាន់តែប្រសើរឡើង ថែមទៀតដើម្បីធានាទប់ទល់នឹងសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រន យោបាយដែលកំពុងកើតមាន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ទៀតថា កម្ពុជាគ្មានគោលនយោបាយជ្រើសរើស ប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយណាឡើយ ។ សម្រាប់ការពង្រឹងនិងអភិវឌ្ឍន៍ កងយោធពលខេមរភូមិន្ទ កម្ពុជានៅតែបើកចំហចំពោះការជួយឧបត្ថម្ភគាំទ្រពីសំណាក់ ប្រទេសជាមិត្តនានាដោយមិនប្រកាន់និន្នាការ ការរើស អើង និងផលប្រយោជន៍ទៅវិញ ទៅមកឡើយ។ “ខ្ញុំប្រកាសជាថ្មីថាការអនុវត្តសមត្ថភាពកងយោធពលខេមភូមិន្ទមិនមែនត្រឹមតែការធ្វើទំនើបកម្មលើកម្រិតក្នុងមូលដ្ឋានសមុទ្ររាមប៉ុណ្ណោះទេ កម្ពុជានឹងបន្ត ធ្វើកងយោធពលខេមភូមិន្ទឱ្យមានសមត្ថភាពខ្ពស់ អាចធានាដល់ការការពារអធិបតេយ្យ បូរណភាពទឹកដី របស់ខ្លួនតែ ថែមទាំងអាចបំពេញករណីកិច្ចដទៃប្រកបដោយជោគ ជ័យដូចជា ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន ការសង្គ្រោះគ្រោះ មហន្តរាយ និងប្រតិបត្តិការរ ក្សាសន្តិភាពជាដើម”។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចពិជ័យសេនា ទៀ បាញ់។ ក្នុងឱកាសនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានពន្យល់ទាក់ទងនឹង “ត្រាយដុក ឬហៅដុក” ដែលអាចជួសជុលនាវា ដែលនៅ តំបន់នេះក្នុងខេត្តចំនួន៤មិនទាន់មានទេ ដែលនេះជាការ ប៉ុនប៉ងយ៉ាងទទូច ពីសំ ណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី និងក្រសួងការពារជាតិតែងតែស្វះស្វែងក្នុងការកសាងតាំងពី យូរណាស់ មកហើយ។

សម្តេចពិជ័យសេនាបន្តថា បើសិនមាននាវាណាមួយខួចខាត ឬរងប៉ះគង្គេចណាមួយតម្រូវឱ្យមានការជួសជុលនោះ នឹងអូសមកជួសជុលភ្លាមដែលនេះជា សារៈសំខាន់មិន ថាតែ នាវារបស់កម្ពុជាទេ សូម្បីតែនៅពេល អនាគតនាវាដឹកជញ្ជូនដែលខូតខាតអាចធ្វើការ ជួសជុលបាន ដោយសារយើងមិនទាន់មាននោះទេ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងទៀតថា ការសាងសង់រោងជាងជួសជូលនាវា ផែសំចត និងស្តារឃ្លង នៅពេលនេះជាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់សម្រាប់អភិវឌ្ឍន៍ សមត្ថភាពកងទ័ពដែលជាជ្រុងអាទិភាពនៃការកែទម្រង់កម្លាំងប្រដាប់អាវុធក្នុងយុទ្ធសាស្ត្ររបស់រាជដ្ឋាភិបាល។ សម្តេចពិជ័យសេនាមានជំនឿថាបន្ទាប់ពីការសាងសង់រោងជាងជួសជូលនាវា ផែសំចត និងស្តារឃ្លងដែលបំពាក់ដោយឧបករណ៍ទំនើបនឹងផ្តល់ឱកាសដល់កងទ័ពជើងទឹកកម្ពុជានូវចំណេះដឹង សមត្ថភាព ប្រកប ដោយជំនាញវិជ្ជាជីវៈ ហើយឆ្លើយតបនឹងតម្រូវការរបស់ប្រទេសជាតិទាំងក្នុង ពេលបច្ចុប្បន្ន និងអនាគត៕

អត្ថបទដែលជាប់ទាក់ទង